ជីវិតកម្សាន្ដ
MV បទថ្មី ជំនូន ជួយឲ្យ ស៊ូ ស៊ីរីកា ស្តារបានការគាំទ្រមកវិញ
តារាចម្រៀងវ័យក្មេងចង្កេះអង្ក្រងកញ្ញា ស៊ូ ស៊ីរីកា សម្រាប់អាជីពសិល្បៈរបស់នាងនាអំឡុងមួយរយៈពេលចុងក្រោយ ត្រូវទស្សនិកជនមើលឃើញថា ទីផ្សារចម្រៀងនិងស្ទុះនៃការគាំទ្រហាក់មានការធ្លាក់ចុះច្រើន ខណៈដែលបទចម្រៀងរបស់នាងនៅក្នុងផលិតកម្មថោន គឺដូចជាមានសកម្មភាពរវើយខុសប្លែកកាលពីគ្រាមុនៗ។

ដោយសារតែហេតុផលនៃភាពស្ងប់ស្ងាត់ ចំពោះការចេញចរាចរណ៍ចម្រៀង ដើម្បីប្រជែងយកទីផ្សារគាំទ្រដូចតារាប្រុស-ស្រីឯទៀតនេះ ទើបកាលនោះធ្វើឲ្យតារាចម្រៀងស្រីសំឡេងផ្អែម ស៊ូ ស៊ីរីកា ហាក់មានភាពបាក់ស្រុតចុះនូវការគាំទ្រនិងប្រជាប្រិយភាពអស់មួយកម្រិត។ ប៉ុន្តែយ៉ាងណាមិញពេលនេះ ស្រីស្រស់ ស៊ូ ស៊ីរីកា ក៏បានស្រវាចាប់យកឱកាស ដើម្បីស្តារឡើងវិញនូវប្រជាប្រិយភាពនិងការគាំទ្រលើចំណែកទីផ្សារចម្រៀងជាថ្មី។

ជាក់ស្តែងថ្មីៗនេះ នាងត្រូវបានទស្សនិកជននិងអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយពេលដែលតារាស្រីរូបនេះ បានចេញបទចម្រៀងមានចំណងជើងថា ជំនូន ដែលជាការបកស្រាយដោយតារាចម្រៀង ស៊ូ ស៊ីរីកា និងលោក ប៊ូអូប៊ី ស្ថិតនៅក្នុងសមិទ្ធផលរួមគ្នារវាងកិច្ចសហការផលិតកម្មថោន និងGMMរបស់ថៃ ខណៈបទនេះកំពុងទទួលបានការគាំទ្រនិងសរសើរពីមជ្ឈដ្ឋានមហាជនគ្រប់គ្នា។


តាមរយៈMVបទថ្មី ជំនូន របស់ ស៊ូ ស៊ីរីកា នេះដែរក្រៅតែមានចំនួននៃការចូលរួមទស្សនាច្រើនពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យនោះ ក៏មានការបន្តចែករំលែកបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ក្នុងនោះក៏មានការបញ្ចេញមតិថា បទនេះពិតជាប្លែកមែន! ធ្លាប់តែឃើញបែបកម្សត់និងសំឡេងបែបខ្ពស់ ម្តងនេះប្លែកពិតជាទាក់ទាញពីរោះណាស់ អត្ថន័យជ្រាលជ្រៅសម្រាប់អ្នកមានប្ដីប្រពន្ធ។ ពីរោះខ្លាំងណាស់ ស៊ីរីកា ស្រឡាញ់ពេញបេះដូង ហើយកាយវិការទាំងការស្លៀកពាក់ ស័ក្ដិសមហើយស៊ីជាមួយនឹងបទ (ជំនូន) ណាស់ហើយនៅខាងក្រៅក៏ស្អាតទៀត។ ខ្ញុំសូមគាំទ្រគ្រប់ទម្រង់សិល្បៈចម្រៀង និងក្បាច់រាំ ដែលបង្ហាញពីវប្បធម៌របស់ជាតិយើង។ ទន្ទឹមគ្នានៃការគាំទ្រហើយលើកសរសើរនេះដែរ គេឃើញ ស៊ូ ស៊ីរីកា បានសម្តែងពីអារម្មណ៍សប្បាយចិត្តនិងក៏អរគុណចំពោះការគាំទ្រពីសំណាក់មហាជន។


កញ្ញា ស៊ូ ស៊ីរីកា បានថ្លែងបញ្ជាក់បន្ថែមថា នាងខ្ញុំ ស៊ីរីកា សូមអរគុណដល់ពុកម៉ែបងប្អូន ដែលបានស្រលាញ់ហើយគាំទ្ររាល់ការផលិតរបស់ផលិតកម្មថោននឹងរាល់តារាចម្រៀងរបស់ផលិតកម្មថោន។ នេះជាបទដែលផលិតកម្មថោន បានសហការណ៍ចាប់ដៃគូរជាមួយផលិតកម្មGMMរបស់ប្រទេសថៃ សង្ឃឹមបងប្អូនស្រលាញ់ហើយគាំទ្រ។ ជូនពរបងប្អូនជៀសផុតពីCovid-19 ទាំងអស់គ្នា៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


