Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈល្បីៗ​ខ្មែរ​ជា​ច្រើន​រូប​នាំគ្នា​បង្អួត​សម្រស់​ ក្នុង​ឈុត​សម្លៀកបំពាក់​អបអរ​ថ្ងៃ បុណ្យ​ណូអែល​

បានផុស

នៅ

​មហាជន​ច្បាស់​ជា​ដឹង​ហើយ​ថា ​នៅ​ថ្ងៃទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ គឺ​ជា​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស (Christmas) ឬ​ណូអែល​ដែល​ជា​បុណ្យ​ដ៏​សំខាន់​របស់​បងប្អូន​អ្នក​គ្រី​ស្ទ​បរិស័ទ (Christian)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​កត់សម្គាល់​ជា​រៀងរាល់ឆ្នាំ​ ឲ្យ​តែ​ដល់​ឱកាស​ថ្ងៃ​ពិសេស​និង​ពេលវេលា​សប្បាយរីករាយ​នេះ​ គេ​តែង​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បាន​នាំ​គ្នា​បង្ហាញ​ក្តី​ស្រលាញ់ ​តាមរយៈការជួប​ជុំ​គ្នា ជូន​នូវ​កា​ដូរ​ឬ​វត្ថុ​អនុស្សាវរីយ៍​ទៅកាន់​ដៃគូ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ដើម្បី​បង្ហាញ​នូវ​ការ​ស្រឡាញ់​ចូលចិត្ត​ចំពោះ​គ្នា​ជាដើម​។​

​ប៉ុន្តែ​ដោយសារតែ​បច្ចុប្បន្ន​កំពុងតែ​ស្ថិត​ក្នុង​ការ​ប្រុងប្រយ័ត្ន​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​ដូច្នេះ​ ទើប​បងប្អូន​គ្រី​ស្ទ​បរិស័ទ​មិន​បាន​ប្រារព្ធ​ពិធី​នេះ ​ឲ្យ​បាន​អធិកអធម​នោះ​ទេ​គ្រាន់​ធ្វើជា​លក្ខណៈ​គ្រួសារ​ នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

​ដោយឡែក​បើ​ចាប់អារម្មណ៍​ក្រឡេក​មក​មើល​តារា​សិល្បៈ​ប្រុស​-​ស្រី​របស់​ខ្មែរ​ជា​ច្រើន​រូប​ឯណេះ​វិញ​ក៏ បាន​នាំ​គ្នា​តុបតែង​ខ្លួន​យ៉ាង​សមសួន​ ដើម្បី​ចូលរួម​អបអរ​នៃ​ថ្ងៃបុណ្យ​ណូអែល​នេះ ​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ឡាយ លក្ខិណា ប្រើ​ជីវិត​ឡូយឆាយ​លើ​ទឹកដី​កាណាដា​ ខណៈ​មានការ​សង្ស័យ​ថា​សម្ងំ​ស្នេហ៍​ថ្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម