ជីវិតកម្សាន្ដ
តារាថៃ ៥ រូប ត្រូវមហាជនសរសើរពេញៗមាត់ ក្រោយសាងផ្នួស សងគុណឪពុកម្ដាយ
ក្នុងឱកាសចូលព្រះវស្សា ជារៀងរាល់ឆ្នាំ កូនប្រុសៗរបស់ពុទ្ធសាសនិក និយមសាងផ្នួសរយៈពេលខ្លី ដើម្បីសន្សំកុសលសម្រាប់ខ្លួនឯង ជាពិសេសតបស្នងសងគុណឪពុកម្ដាយ។ ជាក់ស្ដែង តារាប្រុសថៃ ៥រូប បានសម្រេចចិត្តកោរសក់ សាងផ្នួសជាព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់មាតាបិតា គួរឱ្យសរសើរជាទីបំផុត។ ពួកគេទាំងនោះរួមមាន៖
ពិធីករ Matthew Deane Chanthavanij

លេចមុខក្នុងកម្មវិធី Miss Grand International ពិធីករ Matthew Deane Chanthavanij បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្លាពីអ្នកគាំទ្រជាតិ និងអន្តរជាតិដោយសារវោហារសព្ទ និងរូបរាងស្រស់សង្ហា។ ទន្ទឹមនឹងប្រជាប្រិយល្បីល្បាញ តារាប្រុសរូបនេះ មិនភ្លេចនឹកគុណដល់ឪពុកម្តាយរបស់ខ្លួនឡើយ ទើបថ្មីៗនេះ លោកសម្រេចចិត្តកោរសក់ បួសជាព្រះសង្ឃ ធ្វើឲ្យទស្សនិកជនសរសើរពេញៗមាត់តែម្ដង។


តារាចម្រៀង Mike Angelo

តារាកូនកាត់ថៃ-ចិន Mike Angelo ជាតារាប្រុសដ៏មានប្រជាប្រិយភាពពីអ្នកគាំទ្រស្រីៗយ៉ាងច្រើន។ លោកឆក់យកបេះដូងអ្នកគាំទ្រសន្ធឹកសន្ធាប់ ដោយសាររូបរាងសង្ហា ទឹកមុខទាក់ទាញ និងស្នាមញញឹមដ៏ស្រស់ស្អាត។


កាលពីពេលកន្លងទៅ Mike ធ្លាប់ធ្វើឲ្យមហាជនថៃ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបលោកសម្រេចចិត្តកោរសក់ ស្លៀកស្បង់ ដើម្បីតបស្នងសងគុណឪពុកម្តាយ ដែលបានបង្កើត ចិញ្ចឹមបីបាច់ និងថែរក្សាលោកតាំងពីតូចក្រូចឆ្មា។ ទង្វើនេះរឹតតែធ្វើឱ្យ Mike Angelo ជះភាពសង្ហាមិនអន់ថយ ហើយហ្វេនៗកាន់តែគាំទ្រតារាប្រុសរូបនេះទ្វេដង។


តារាសម្ដែង Nadech Kugimiya

នៅក្នុងបញ្ជីកំពូលតារាប្រុសរបស់ឧស្សាហកម្មកម្សាន្តថៃ Nadech Kugimiya គឺជាបុរសសង្ហាដ៏មានឥទ្ធិពល ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ក្នុងនោះលោកធ្លាប់បង្កការភ្ញាក់ផ្អើល ក៏ដូចជាកោតសរសើរខ្លាំងក្លាពីមហាជន បន្ទាប់ពីលោកសម្រេចចិត្តបួសជាព្រះសង្ឃ កំលុងចូលព្រះវស្សា ដើម្បីឧទ្ទិសកុសលដល់ឪពុកម្តាយ។


តារាសម្ដែង Peach Pachara Chirathivat

ដូចកូនប្រុសដទៃ ក្នុងព្រះពុទ្ធសាសនាដែរ Peach Pachara Chirathivat ធ្លាប់កោរសក់ ក្លាយជាព្រះសង្ឃ ដើម្បីសងគុណអ្នកមានគុណទាំងទ្វេ។ សកម្មភាពនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងផុសផុលពីសាធារណជនថៃ ដោយលោកបានទទួលការសរសើរច្រើនបំផុតពីប្រជាជនរបស់លោក។




តារាសម្ដែង Tor Thanapob

បន្ទាប់ពីបញ្ចប់រឿង “បេះដូងដែក” តារាសម្ដែង Tor Thanapob បានសម្រេចចិត្តបួសភ្លាមៗ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្រ ហើយលោកថែមទាំងទទួលបានការស្រឡាញ់ចូលចិត្តខ្លាំងឡើង ព្រោះទង្វើនៃការដឹងរបស់លោកចំពោះឪពុកម្ដាយ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនទំនងមិនទាន់ស្គាល់ នេះជាបងប្អូនបង្កើតរបស់សមាជិក BLACKPINK

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ