ជីវិតកម្សាន្ដ
ហ្វេនទំនងមិនទាន់ស្គាល់ នេះជាបងប្អូនបង្កើតរបស់សមាជិក BLACKPINK
ជឿថាប្រិយមិត្ត កម្ពុជាថ្មីផ្លឹស ប្រាកដជាបានស្គាល់ក្រុមចម្រៀងនារី BLACKPINK ជាក់ជាមិនខាន។ សមាជិកម្នាក់ៗនៃក្រុមនេះ មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារតែបែបនេះហើយ ទើបបានជាជីវិតក្រៅឆាក និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវអ្នកគាំទ្រមួយចំនួន ចង់ដឹង និងចង់ស្វែងយល់។ ក្នុងនោះសមាជិកគ្រួសាររបស់ BLACKPINK ទាំង ៤រូប ក៏មានអ្នកគាំត្រមិនតិចនាក់ចង់ដឹង ហើយចង់ស្គាល់ផងដែរ។
១. Jisoo

Jisoo ជាកូនពៅក្នុងគ្រួសារ ដែលនាងមានបងប្រុសម្នាក់ និងបងស្រីម្នាក់។ បងប្រុសរបស់នាងគឺ Junghun ខណៈបងស្រីរបស់នាងគឺ Jiyoon ។ Junghun មានអាយុលើស Jisoo ៦ឆ្នាំ ចំណែក Jiyoon អាយុលើសនាងប្រហែល ៥ឆ្នាំ។


ប្រភពពី Koreaboo បានឱ្យដឹងថា Junghun រៀបការរួចហើយ និងមានកូនប្រុសម្នាក់ជាមួយប្រពន្ធ រីឯ Jiyoon វិញ ក៏រៀបការរួច និងមានកូនពីរនាក់ជាមួយស្វាមី។


២. Jennie

Jennie ធំឡើងជាកូនទោលក្នុងគ្រួសារ!

ទោះបីជាយ៉ាងនេះក្តី នាងរាប់អានជាមួយសមាជិកក្រុម BLACKPINK ជិតដិតប្រៀបបាននឹងបងប្អូនអ៊ីចឹងដែរ។ ក្រៅពីសមាជិក BLACKPINK តារាចម្រៀងរូបនេះមានភាពស្និទ្ធស្នាលជាមួយ Nayeon សមាជិកក្រុម TWICE បីដូចឈាមតែមួយ។
៣. Rosé

ចំពោះ Rosé វិញ នាងមានបងស្រីម្នាក់ឈ្មោះ Alice។ Alice កើតនៅខែកក្កដា ឆ្នាំ១៩៩៣ ដែលនាងមានអាយុច្រើនជាង Rosé ប្រហែល ៤ឆ្នាំ។


ដូច Rosé ដែរ Alice ក៏ធំធាត់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយបានសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Australian National University ក្នុងទីក្រុង Canberra។ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅទីនោះ នៅឆ្នាំ ២០១៧។ ពេល Rosé ផ្លាស់ទៅរស់នៅកូរ៉េខាងត្បូង Alice មិនបានទៅជាមួយនោះទេ ប៉ុន្តែនាងទៅកំដរប្អូនស្រីបានពីរបីឆ្នាំដែរ ពេលប្អូនស្រីទៅដល់កូរ៉េដំបូងៗ។
៤. Lisa


Lisa មិនខុសពី Jennie នោះទេ នាងធំឡើងជាកូនទោល! ដូច Jennie ដែរ នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកក្រុម BLACKPINK ដូចបងប្អូនបង្កើត ហើយក៏មានភាពស្និទ្ធស្នាលខ្លាំងជាមួយតារា K-Pop របស់ថៃគឺ BamBam សមាជិក្រុម GOT7 និង Minnie សមាជិកក្រុម (G)I-DLE ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រឹមមួយម៉ោង MV ថ្មីរបស់ BLACKPINK មានអ្នកចូលមើលលើស ១០ លានដង (មានវីដេអូ)
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


