Connect with us

ជីវិតកម្សាន្ដ

ក្រោយ​ផ្ទុះ​បទ មុខសញ្ញា តារា​កូនភ្លោះ ត្រូវ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ហៅ​ទៅ​សួរនាំ​

បានផុស

នៅ

ភ្នំពេញ ៖ ស្របពេល​MV​បទ​ចម្រៀង មុខសញ្ញា ដែល​ជាការ​ច្រៀង​និង​សម្តែង​រួមគ្នា​រវាង​តារាចម្រៀង​កូន​ភ្លោះ​លោក ស៊ិន សុភា , ស៊ិន សុភ័ក្ត្រ និង​កញ្ញា គង់ ចាន់​រដ្ឋា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ហើ យ​គាំទ្រ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​Facebook​និ ង​Tik Tok​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​អ្នក​ទាំង​៣​ត្រូវបាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​អញ្ជើញ​ទៅ​សួរនាំ​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​នគរ​បាល​ជាតិ​ផ្លាក​សញ្ញា​នគ​របាល​ព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិ​វរសេនីយ៍​ឯក​។

បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ​ក្រសួង មហាផ្ទៃ​បាន​បញ្ជាក់ថា​ នៅ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានឃើញ​បណ្ដាញ​សង្គម​មានការ​បង្ហោះ​និង​ចែកចាយ​វីដេអូ​និង​រូប ភាព​បទ​ចម្រៀង​ចំណងជើង «​មុខសញ្ញា​» ក្នុង​ប ណ្ដា​ញ​សង្គម​ហ្វេ​ស​បុក​និង​ទី​ត​តុ​កដោយ​មានការ​គ្រង​ឯកសណ្ឋាន​នគរបាលជាតិ មាន​ផ្លាកសញ្ញា​នគរបាល​ព្រហ្មទណ្ឌ​(CID)​ឋានន្ដរស័ក្ដិ​វរសេនីយ៍ ឯក​។

ប្រភព​បាន​បន្តថា ​ក្រោយ​ស្រាវជ្រាវ​រកឃើញថា​តួស ម្ដែ​ង​ក្នុង​វីដេអូ​ចម្រៀង​នេះ​មាន​សមាសភាព​ចូលរួម ចំនួន​០៥​នាក់​នៅ​អង្គភាព​នាយកដ្ឋាន​នគ​របា​លប ច្ចេកទេស វិទ្យាសាស្ដ្រ​និង​មន្ដ្រីនគរបាល​នៅ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​ជា​តារាចម្រៀង​និង​សម្ដែង​រួមមាន​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១,​លោក​អនុសេនីយ៍ឯក ស៊ីន សុភ័ក្ដ្រ អាយុ​២៨​ឆ្នាំ ជា​មន្ដ្រីនគរបាល​ចរាច​រណ៍​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ជា​អ្នក​ផ្ដួចផ្ដើម​គំនិត ដឹកនាំ​ថត និង​សម្ដែង​វីដេអូ​នេះ​។​២,​លោក​អនុសេនីយ៍ទោ​ស៉ិ​ន សុភា អាយុ​២៨​ឆ្នាំ​មន្ដ្រីនគរបាល​ចរាចរ​ណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គឺជា​តួសម្ដែង​។​ ៣,​លោក ហ៊ិ​ន រតនា អាយុ​៣៨​ឆ្នាំ​ ជា​តួ​សម្ដែង​។

៤,​អ្នកនាង គង់ ចាន់​រដ្ឋា អាយុ​៣២​ឆ្នាំ​ប្រពន្ធ​របស់លោក​អនុសេនីយ៍ទោ​ស៊ិ​ន សុភា​ជា​តារាចម្រៀង​និ ង​សម្ដែង​និង​៥,​លោក ជា ដា​រ៉េត ជាម​ន្ដ្រី​នគរបាលជាតិ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ជា​តួ សម្ដែង​។ នៅ​ថ្ងៃទី​២០ ខែធ្នូ​ឆ្នាំ​២០២០​ជំនាញកា​រិ យា​ល័យ​បាន​ហៅ​មក​សួរនាំ​និង​នីតិវិធី​នៃ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ជំនាញកា​រិ យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាំ​មន្ដ្រី​ខាងលើ​យកមក​សាកសួរ។

ប្រភព​បានលើកឡើង​ទៀតថា​ ក្រោយ​ធ្វើការ​សួរនាំ មន្ដ្រីនគរបាល​ខាងលើ​បាន​សារភាពថា​ពិតជា​បាន​ថត​បង្ហោះ​វីដេអូ​ចម្រៀង​(​ចំណងជើង​ថា​មុខសញ្ញា​) គ្រង​ឯកសណ្ឋាន​នគរបាលជាតិ​មាន​ផ្លាក​សញ្ញាន គ​របាល​ព្រហ្មទណ្ឌ​(CID)​ឋានន្ដរស័ក្ដិ​វរសេនីយ៍​ឯ ក​ក្នុង​បណ្ដាញ​សង្គម​Facebook និង​Tik Tok ពិតប្រាកដ​មែន​ក្នុង​គោលបំណង​ចង់បង្ហាញ​និង​លើកកម្ពស់​តម្លៃ​នគរបាល​អំពី​បេសកកម្ម​និង​កិច្ច ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រហ្មទណ្ឌ​និង​គ្រឿង ញៀន​តែប៉ុណ្ណោះ​។

​ជាមួយគ្នានេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​សូ ម​អរគុណ​ចំពោះ​ការសម្ដែង​ទាំងឡាយណា​ដែល​មា ន​បំណង​លើកកម្ពស់​និង​គុណ​តម្លៃ​របស់​នគរបាល​ជាតិ​ពិសេស​នគរបាល​ព្រហ្មទណ្ឌ​។​ប៉ុន្ដែ​នាយក​ដ្ឋា ន​នគរបាល​ព្រហ្មទណ្ឌ​សំណូមពរ​ដល់​សិល្បករ​សិល្ប​ការ​នី​ទាំងអស់ មុន​យក​ឯកសណ្ឋាន​នគរបាល​ជាតិ​ទៅប្រើ​ប្រាស់​ក្នុងការ​សម្ដែង សូម​ជូនដំណឹង និង​សុំ​ការអនុញ្ញាត​ពី​អង្គភាព​ពាក់ព័ន្ធ​ជាមុនសិន ជៀសវាង​មានការ​យល់ច្រឡំ និង​ខុសច្បាប់​ជាធរ​មាន​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ៤៩ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ៥៦ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម