ជីវិតកម្សាន្ដ
Ma Dong-seok រៀបការមួយឆ្នាំហើយ គ្មានអ្នកដឹងទាល់តែសោះ
តារាសម្ដែងដ៏មានប្រជាប្រិយភាព Ma Dong-seok បានទម្លាយថាខ្លួនមានប្រពន្ធហើយ ខណៈដំណឹងរៀបការមិនធ្លាប់បែកធ្លាយទាល់សោះ ដែលរឿងនេះបានធ្វើឱ្យទស្សនិកជនស្រឡាំងកាំងសឹងគ្រប់គ្នា។

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់សិល្បករលើកទី១២ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ តារាសម្តែងកូរ៉េខាងត្បូង Ma Dong-seok បានប្រកាសជាសាធារណៈថា មិត្តស្រីរបស់លោក Ye Jung-hwa គឺជាភរិយាពេញច្បាប់របស់លោក ក្រោយអ្នកទាំងពីរទាក់ទងគ្នាជាគូសង្សារអស់រយៈពេល ៦ឆ្នាំ។

ការប្រកាសរបស់តារាវ័យ ៥១ឆ្នាំរូបនេះ បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមក លោកមិនធ្លាប់ទម្លាយដំណឹងរៀបអាពាហ៍ពិពាហ៍ម្ដងណាឡើយ។

បន្ទាប់ពីការប្រកាសនេះ ភ្នាក់ងារ Big Punch Entertainment របស់ Dong-seok បានចេញមុខមកបញ្ជាក់ថា តាមពិតអ្នកទាំងពីរបានចុះឈ្មោះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ កាលពីឆ្នាំ២០២១ ប៉ុន្តែពិធីមង្គលការតាមបែបប្រពៃណីមិនទាន់បានធ្វើនៅឡើយ ដោយសារពួកគេមមាញឹកពេក។ យ៉ាងណាមិញ ពួកគេបានក្លាយជាប្ដីប្រពន្ធពេញច្បាប់ជាមួយគ្នាហើយ គ្រាន់តែរង់ចាំរៀបចំពិធីតាមទំនៀមទម្លាប់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយរូបភាព Song Joong Ki កំពុងសាងស្នេហ៍ជាមួយតារាសម្ដែងមួយរូប
ចុចអាន៖ ក្មេងៗសុំខ្មាស តួលោកតា ០០១ ក្នុងរឿង “Squid Games” ក្លាយជាម៉ូដែលឲ្យទស្សនាវដ្ដី ‘Arena Homme Plus’
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


