ជីវិតកម្សាន្ដ
ក្មេងៗសុំខ្មាស តួលោកតា ០០១ ក្នុងរឿង “Squid Games” ក្លាយជាម៉ូដែលឲ្យទស្សនាវដ្ដី ‘Arena Homme Plus’
តារាសម្ដែងជើងចាស់ Oh Yeong Su ឬតួលោកតា ០០១ ក្នុងរឿង “Squid Games” ត្រូវបានជ្រើសជាម៉ូដែលឲ្យម៉ាកយីហោ ‘Balenciaga’ x ‘Adidas’ សម្រាប់ការផ្សព្វផ្សាយលើទស្សនាវដ្ដី ‘Arena Homme Plus’ ។

បន្ទាប់ពីតារាសម្ដែងជើងចាស់រូបនេះ បានទទួលភាពជោគជ័យឈ្នះពានរង្វាន់ពីរផ្ទួនៗគ្នា ពីឆាកអន្តរជាតិសម្រាប់ការសម្តែងរឿង “Squid Games”កន្លងមក។ នាពេលថ្មីនេះ លោកតា Oh Yeong Su បង្ហាញខ្លួនម្តងទៀតនៅលើទស្សនាវដ្តី ‘Arena Homme Plus’ ដែលជាសហការចុងក្រោយបង្អស់រវាងម៉ាកយីហោ ‘Balen ciaga’ និងម៉ាកយីហោ ‘Adidas’។

ជាមួយគ្នានេះដែរ បណ្ដុំឈុតមួយនេះធ្វើឡើងនឹងបង្កប់អត្ថន័យយ៉ាងពិតប្រាកដនៃភាពទាន់សម័យ និងប្រណិត ជាពិសេសចំពោះការរចនាឈុតខោពណ៌ក្រហម ខ្មៅ ខៀវ តាមបែកប័ទ្មកីឡា ដូចគ្នានឹងសំលៀកបំពាក់ក្នុងស៊េរីរឿង “Squid Game” ផងដែរ។

យ៉ាងណាមិញ តារាសម្តែងជើងចាស់ Oh Young-soo ទទួលបានស្រឡាញ់នៅជុំវិញពិភពលោកតាមរយៈឈ្មោះ “Kanbu Grandpa” ក្នុងរឿង ‘Squid Game’ របស់ Netflix ទើបធ្វើឲ្យគាត់ក្លាយជាតារាសម្ដែងកូរ៉េដំបូងគេដែលឈ្នះពានរង្វាន់ Best Supporting Actor Award ពីកម្មវិធី Golden Globe របស់អាមេរិកក្នុងខែមករា៕

ប្រែសម្រួល៖នាងតូច
ចុចអាន៖បាត់មុខពីភាពយន្ត តាមពិត Song Hye Kyo សំងំជាមួយប្រេនធំលំដាប់ពិភពលោក
ចុចអាន៖អ្នកលេងអ៊ីនធឺណិត ចិន ខឹងសម្បា និងចោទ Won Young ក្រុម IVE ថា លួចវប្បធម៌ពួកគេ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


