ជីវិតកម្សាន្ដ
ស្អាតខ្លាំងណាស់ ! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតបែបបុរាណ លំអដោយគ្រឿងអលង្ការ ភ្លឺចែងចាំង
អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ ហើយពោលសរសើរគ្រប់គ្នា បន្ទាប់ពីឃើញព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីបុរាណខ្មែរ លំអដោយគ្រឿងអលង្ការភ្លឺចែងចាំង ស្អាតគ្មានទាស់ភ្នែក។

ស្ថិតក្នុងព្រះជន្ម ១០ វស្សា ព្រះនាងតូច នរោត្តម ជេនណា អាចប្រើប្រាស់បាន ៥ ភាសា និងមានទេពកោសល្យខាងច្រៀង រាំ និងសម្ដែង យ៉ាងពិសេស ហើយស្ទាត់ជំនាញទៀតផង។ ចំពោះភាសាទាំង ៥ ដែលព្រះនាងតូច ជេនណា អាចប្រើបាននោះរួមមាន ភាសាខ្មែរ, អង់គ្លេស ,ចិន ,ថៃ ,បារាំង នេះគឺជាសមត្ថភាពដ៏ពិសេស ដែលមនុស្សភាគច្រើនពិបាកធ្វើបាន។

ដោយឡែកចាប់អារម្មណ៍មកមើលពីរូបភាពដែលទ្រង់គ្រងនូវឈុតបែបប្រពៃណីបុរាណ និងត្រូវបានបង្ហោះនោះ ព្រះនាងតូច ជេនណា បានមានព្រះបន្ទូលថា «គ្រឿងអលង្ការជាផ្នែកមួយដ៏សំខាន់ដែលជួយបង្កើនភាពស្រស់ស្អាត និងភាពជឿជាក់សម្រាប់ខ្លួនឯង»។

តាមរយៈនេះគេឃើញមានការលើកសរសើរព្រះនាងតូចថា «ស្អាតណាស់ ព្រះនាងម្ចាស់ខ្ញុំ, គោរពស្រឡាញ់ព្រះនាងម្ចាស់តូចខ្លាំងៗ ក្រាបទូល,ស្រស់ស្អាតណាស់ព្រះនាង, ស្អាតឆ្លាតលេចធ្លោក្នុងខ្សែរាជវង្ស, ស្អាតណាស់ព្រះនាងតូចរបស់ខ្ញុំ ពិតជាស្អាតខ្លាំងណាស់, ព្រះអើយទ្រង់ពិតជាស្អាតខ្លាំងណាស់ ,ស្អាតណាស់ព្រះនាងតូចរបស់ខ្ញុំស្លៀកអ្វីក៏ស្អាតដែរ សមជានារីខ្មែរខ្លាំងណាស់ ,ចិត្តក៏ល្អ សម្រស់ក៏ស្អាត ព្រះនាងតូចដ៏សែនគោរព ព្រះនាងគួរឲ្យស្រឡាញ់ខ្លាំងណាស់, ព្រះនាងតូចទាំងស្អាត ហើយឆ្លាតណាស់»។

សូមជម្រាបដែរថា ព្រះនាងតូច នរោត្តម ជេនណា គឺជាសែស្រឡាយរាជវង្ស ដែលមានសម្ផស្សស្រស់ស្អាតតាំងពីក្មេងវ័យ ពិសេសនោះគឺមានទេពកោសល្យសិល្បៈគួរឲ្យស្ញប់ស្ញែង។ លើសពីនេះព្រះនាងតូច ក៏ឧស្សាហ៍បង្ហោះរូបថតគ្រងឈុតប្រពៃណីដ៏ស្រស់ស្អាត អមដោយសារជូនពរចំពោះជនរួមជាតិជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម២២ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន