ជីវិតកម្សាន្ដ
ព្រះនាងតូច នរោត្តម ជេនណា ផ្ដល់កិត្តិយសចូលរួមកម្មវិធី Miss Preteen Cambodia
អ្នកគាំទ្រកាន់តែរំភើបខ្លាំងចំពោះវត្តមាន ព្រះនាងតូច នរោត្តម ជេនណា ដែលទ្រង់នឹងផ្ដល់កិត្តិយសចូលរួមជាតារាកិត្តិយសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Miss Preteen International Cambodia នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ ឆាប់ៗនេះ។

ព្រះនាងតូច នរោត្តម ជេនណា អ្នកគាំទ្របានស្គាល់ និងដឹងជាក់ច្បាស់ចំពោះសមត្ថភាពទេពកោសល្យល្អរបស់ទ្រង់នៅក្នុងទម្រង់សិល្បៈ មិនថាសមត្ថភាពសម្ដែង ការច្រៀងទម្រង់សម័យ និងមរតកដើម ក៏ដូចជាការបញ្ចេញក្បាច់រាំ។ អ្នកគាំទ្រយល់ថា វត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា នៅថ្ងៃប្រឡងផ្ដាច់ព្រ័ត្រ Miss Preteen International Cambodia នឹងកាន់តែធ្វើឲ្យកម្មវិធីមួយនេះកក្រើកខ្លាំង។

មជ្ឈដ្ឋានអ្នកគាំទ្រ និងអ្នកសិល្បៈ បាននិយាយថា ជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច នរោត្តម ជេនណា បានផ្ដល់វត្តមានជាភ្ញៀវកិត្តិយស និងចូលរួមច្រៀងចម្រៀងនៅក្នុងកម្មវិធី Miss Preteen Cambodia នាថ្ងៃទី ០៥ ខែសីហា ដែលកម្មវិធីនេះធ្វើឡើងនៅផ្សាទំនើបអ៊ីអនម៉លមានជ័យ។

ព្រះនាងតូច នរោត្តម ជេនណា គឺជាសែស្រឡាយរាជវង្សដែលមានរូបសម្ផស្សស្រស់ស្អាតតាំងពីក្មេងវ័យ ពិសេសនោះមានទេពកោសល្យសិល្បៈគួរឲ្យស្ញប់ស្ញែង។ លើសពីនេះ ព្រះនាងតូច ក៏ឧស្សាហ៍បង្ហោះរូបថតគ្រងឈុតប្រពៃណីដ៏ស្រស់ស្អាត អមដោយសារជូនពរចំពោះជនរួមជាតិជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា