ជីវិតកម្សាន្ដ
សារព័ត៌មានតៃវ៉ាន់ផ្សាយថា ព្រះនាង ជេនណា គ្រោងយាងទៅកូរ៉េបង្ហាញព្រះកាយជាតារា K-pop
កាលពីថ្ងៃទី ១៤ ខែតុលា បណ្តាញសារព័ត៌មានតៃវ៉ាន់ Sanli News Network បានរាយការណ៍ថា ព្រះនាង នរោត្តម ជេនណា ដែលមានព្រះជន្ម ១២ វស្សា កំពុងពិចារណាផ្លាស់ទៅប្រទេសកូរ៉េខាងត្បូង ដើម្បីបន្តក្ដីសុបិននៃការបង្ហាញព្រះកាយជាតារា K-pop ។
ព្រះនាងតូច ជេនណា គឺជាតារាល្បីម្នាក់ក្នុងវិស័យកម្សាន្តរបស់ប្រទេសកម្ពុជា។ យ៉ាងណា នៅអាយុប្រាំបីឆ្នាំ ទ្រង់ត្រូវបានជ្រើសរើសជាតារាម៉ូដែលសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយ ហើយឥឡូវនេះទ្រង់មានអ្នកតាមដាននៅលើគណនី Instagram ជាង១២ម៉ឺននាក់។ ទ្រង់ក៏ទទួលបានការទទួលស្គាល់ក្នុងឧស្សាហកម្មកម្សាន្តក្នុងប្រទេសចិន តាមរយៈការបង្ហាញព្រះកាយក្នុងកម្មវិធីបង្ហាញម៉ូដ និងកម្មវិធីចិនល្បីៗដូចជាស្ថានីយទូរទស្សន៍ចិនដ៏ធំ CCTV1 ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានកត់សម្គាល់ថា «ជាមួយនឹងរូបរាងពិសេសរបស់សែរាជវង្សកម្ពុជា និងជំនាញសម្តែងដ៏ល្អឥតខ្ចោះ មនុស្សជាច្រើនរំពឹងថាទ្រង់នឹងក្លាយជា Lisa បន្ទាប់។ សមត្ថភាពច្រៀងនិងរាំដ៏គួរឲ្យចាប់អារម្មណ៍របស់ព្រះនាងតូចក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ហើយទ្រង់ក៏មានគម្រោងផ្លាស់ទៅប្រទេសកូរ៉េខាងត្បូងដើម្បីក្លាយជាតារាហ្វឹកហាត់»។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ ងាកទៅកាន់សារព័ត៌មាន Allkpop ដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្សាយបន្ថែមដែរថា នៅព្រះជន្ម១២ព្រះវស្សា ព្រះនាងតូចត្រូវបានគេរាយការណ៍ថា ទ្រង់មានអាចទំនាកទំនងដោយស្ទាត់ជំនាញ ដល់ទៅ៥ភាសា ដែលរួមទាំងភាសាកំណើតរបស់ទ្រង់ (ខ្មែរ) ថៃ ចិន អង់គ្លេស និងបារាំង។ ទ្រង់ក៏ត្រូវបានគេស្គាល់ផងដែរថា ជាសែរាជវង្សគាំទ្រវិស័យ K-pop ដ៏ធំម្នាក់ផងដែរ។
លើសពីនេះទៀត ក្នុងដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េកាលពីឆ្នាំ ២០២០ ក្នុងនាមជាផ្នែកមួយនៃគណៈប្រតិភូវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា ព្រះនាងជេនណាបានមានព្រះរាជបន្ទូលថា ទ្រង់ជាអ្នកគាំទ្រក្រុម BLACKPINK, TWICE, និង MOMOLAND ។ នៅក្នុងបទសម្ភាសន៍ជាមួយ Global Korean របស់ YTN កាលពីឆ្នាំមុន ព្រះនាងបានបង្ហាញពីក្តីស្រលាញ់របស់ទ្រង់ចំពោះតន្ត្រី K-pop និងការរាំលើឆាក។
គួរបញ្ចាក់ដែរថា ព្រះនាងតូចនរោត្តម ជេនណា ធ្លាប់លេចព្រះភ័ក្រក្នុងកម្មវិធីទូរទស្សន៍ខ្មែរជាច្រើន ហើយនៅឆ្នាំ២០២២ ទ្រង់បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «You Da One»។ កាលពីដើមឆ្នាំនេះ ព្រះនាងតូចក៏បានសម្តែងក្នុងភាពយន្តបែបភ័យរន្ធត់របស់កម្ពុជាក្នុងរឿង បណ្ដាសានាងរាត្រី ដែលទ្រង់បានឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅក្នុងមហោស្រពភាពយន្តអាស៊ីលើកទី២។ ជាពិសេសមួយរយៈមកនេះ ព្រះកិត្តិនាមរបស់ទ្រង់ហាក់ល្បីល្បាញនៅឯទឹកដីនៃប្រទេសចិន ដោយទ្រង់បានលេចព្រះភ័ក្រជាបន្តបន្ទាប់លើឆាកអន្តរជាតិបកស្រាយនូវបទចម្រៀងរួមគ្នាជាមួយជាតិសាស៍ដទៃបានយ៉ាងពិរោះរណ្ដុំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jessi ត្រូវប៉ូលិសដោះលែងមកវិញ ក្រោយសួរចម្លើយអស់ ៦ ម៉ោង ពាក់ព័ន្ធនឹងហិង្សា
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


