ជីវិតកម្សាន្ដ
មហាជនចាប់អារម្មណ៍ជាថ្មី លើព្រះនាង ជេនណា គ្រងឈុតបុរាណខ្មែរ បកស្រាយចម្រៀង នៅចិន
ផ្ទុះការចាប់អារម្មណ៍នូវទិដ្ឋភាពបកស្រាយចម្រៀង របស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងកម្មវិធីមួយនៅសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រងឈុតអត្តសញ្ញាណជាតិកម្ពុជា បកស្រាយចម្រៀងបទមាគ៌ាអង្គរ អមដោយរបាំខ្មែរ បង្ហាញលើឆាកស្ថានីយទូរទស្សន៍ចិនដ៏ធំ CCTV1 របស់ចិន។
គួរជម្រាបថា ទស្សនីយភាពនៃការបកស្រាយចម្រៀងដ៏មានអត្ថន័យ និងរបាំបុរាណខ្មែរ ដែលរាំដោយនាដកាមកពីសាលារបាំនរោត្តមបុប្ផាទេវីយ៉ាងសមសួននេះ ជាការសម្តែងក្នុងឱកាសព្រះនាងយាងចូលរួមក្នុងកម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា» របស់ប៉ុស្តិ៍ទូរទស្សន៍ CCTV1 នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីប៉ុន្មានខែមុន។

បើទោះទិដ្ឋភាពដ៏អស្ចារ្យនេះ កន្លងផុតប៉ុន្មានខែក៏ដោយ ប៉ុន្តែធ្វើឱ្យពលរដ្ឋខ្មែរចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីផេកហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា ទើបតែបានផុសផ្សាយរំលឹកពីព្រឹត្តិការណ៍នោះម្តងទៀត ម្សិលមិញនេះ ដោយបង្ហាញព្រះទ័យថា “ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្តមានក្នុងឆាកទូរទស្សន៍ CCTV 1 ដ៏ធំ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ មាគ៌ាអង្គរ ដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យ ពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទន្ទឹមនេះ ខ្ញុំក៏បានបកស្រាយចម្រៀងជាភាសាចិនជាមួយកុមារាកុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតៗផងដែរ។” ។
តាមរយៈទស្សនីយភាពនេះ មិនត្រឹមតែជាការចូលរួមបង្ហាញនូវអត្តសញ្ញាណខ្មែរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីចំណងមិត្តភាពរវាងកម្ពុជា-ចិន កាន់តែប្រសើរឡើងថែមទៀត។ ស្របពេលជាមួយគ្នានោះ ព្រះនាងតូច ជេនណា ក៏បានបកស្រាយចម្រៀងរួមគ្នាជាភាសាចិន ជាមួយកុមារាកុមារី ជនជាតិចិនជាច្រើននាក់ផងដែរ នូវចម្រៀងមួយបទដែលមានចំណងថា «ផឹកទឹកទន្លេប្រភពតែមួយ» ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ព្រះនាងតូចនរោត្តម ជេនណា ក៏ធ្លាប់យាងចូលរួមបកស្រាយចម្រៀង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ឆ្នាំមិត្តភាពចិន-កម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយការអញ្ជើញពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាតែម្តង។ គ្រានោះ ព្រះនាងតូច បានលើកយកបទ “ស្រណោះប្រទេសចិន” របស់ព្រះករុណាព្រះបាទ នរោត្ដម សីហនុ មកបកស្រាយក្នុងពិធី ដែលប្រារព្ធធ្វើឡើងនា SUN&MOON Riverside Hotel រាជធានីភ្នំពេញ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


