ព័ត៌មានជាតិ
ព្រះនាងតូច ជេនណា លេចធ្លោក្នុងឈុតរំលេចទង់ជាតិខ្មែររាងជាផែនទីលើឆាកអន្តរជាតិ
ព្រះនាងតូច ជេនណា នរោត្តម កាលពីថ្មីៗនេះ ទ្រង់បានផ្តល់កិត្តិយសយាងចូលរួមកម្មវិធី Runway Reels fashion on film in Bulgaria។ ក្នុងការបង្ហាញព្រះភក្រ្តនៅលើឆាកអន្តរជាតិនោះ អ្វីដែលមហាជនកត់សម្គាល់ គឺព្រះនាងតូច ជេនណា លេចធ្លោខ្លាំងក្នុងឈុតរំលេចទង់ជាតិខ្មែររាងជាផែនទីតំណាងឲ្យប្រទេសជាតិ។

កាន់តែរំភើបថែមទៀត នាឱកាសនោះដែរ ព្រះនាងតូច ជេនណា នរោត្តម បានផ្តល់កិត្តិយសក្នុងការឡើងច្រៀង-សម្តែងជាមួយតារាចម្រៀងរ៉េបល្បីរបស់ប្រទេសប៊ុលហ្គារីលោក Papi Hansនៅក្នុងRunway Reels fashion on film យ៉ាងពីរោះនឹងទទួលបានការគាំ ទ្រខ្លាំងពីអ្នកទស្សនានៅទីនោះ។
សម្រាប់ការសម្ដែង និងច្រៀងព្រះនាងតូច ជេនណា នរោត្តម បានលើកយកបទOriginal songរបស់ទ្រង់មានចំណងជើងថា ”117” ដោយច្រៀងជាមួយតារាចម្រៀងរ៉េបដ៏ល្បី Papi Hans ។ព្រះនាងតូច ជេនណា នរោត្តម មានព្រះរាជបន្ទូលថា “ខ្ញុំពិតជាមានសេចក្ដីត្រេក អរជាខ្លាំងបានចូលរួមក្នុងកម្មវិធី Runway Reels fashion on film in Bulgariaហើយក៏បានច្រៀងចម្រៀងoriginal song ជាមួយតារាចម្រៀងដ៏ល្បីមួយរូប @Papi Hans មានចំណងជើងថា ”117” “។


ព្រះនាងតូច ជេនណា មានបន្ទូលទៀតថា «ហើយក៏សូមអរគុណទៅដល់បងស្រី Chanda Moriarty Tailor បានធ្វើឈុតមួយនេះឡើងដែលមានរូបជាទង់ជាតិខ្មែរហើយរាងជាផែនទីតំណាងឲ្យប្រទេសជាតិរបស់យើង»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


