Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតម្នាក់រងការពិន័យ ក្រោយប្រមាថ IU លើប្រព័ន្ធផ្សព្វផ្សាយសង្គម

បានផុស

នៅ

ទីភ្នាក់ងារផលិតកម្ម EDAM Entertainment​ ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ IU បានបង្ហោះសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនដោយនិយាយថា អ្នកលេងអ៊ីនធឺណិតម្នាក់ត្រូវបានពិន័យ បន្ទាប់ ពីប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះតារាចម្រៀងស្រីរូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងាររបស់ IU គឺផលិតកម្ម EDAM Entertainment បាននិយាយថា អ្នកប្រើប្រាស់តែងតែបញ្ចេញមាតិអាក្រក់ និងបង្កើតពាក្យចចាមអារ៉ាមជាដើម។ សកម្មភាពខាងលើបានបន្តសូម្បីតែក្នុងអំឡុង ពេលស៊ើបអង្កេតរបស់ប៉ូលិស ដូច្នោះ ក្រុម​ហ៊ុនបាន​ប្រមូល​ភស្តុតាង​ទាំង​អស់​ដើម្បី​ដាក់​ជូនប៉ូលិស ហើយនៅទីបំផុតជននេះត្រូវបង្ខំចិត្តទទួលយកកំហុស និងពិន័យជាប្រាក់ចំនួន ៣លានវ៉ុន (ស្មើនឹង ២,៣០០ ដុល្លារ) ។

យ៉ាងណាមិញ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល IU ប្តឹងអ្នកប្រើប្រាស់អ៊ីនធឺណិត ដោយកាលពីឆ្នាំ ២០១៧ ខណៈនាងស្ថិតនាងនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម Loen Entertainment នាងបានបានប្តឹងអ្នកប្រើប្រាស់អ៊ីនធឺណិតសរុបចំនួន ១១ នាក់ ពីបទគំរាមគំហែងនិងប្រមាថដល់នាងនៅលើ ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ទីបំផុតរថយន្ត Mercedes Benz របស់ Jungkook ត្រូវហ្វេនចំណាយលុយរាប់លានដេញថ្លៃយក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម