Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “កំហឹងឈាមអ្នកតស៊ូ” បង្ហាញគ្រឿងអលង្ការមួយឈុត តម្លៃរាប់លាន

បានផុស

នៅ

ចាប់តាំងពី Sririta Jensen ក្លាយជាភរិយារបស់អ្នកជំនួញវ័យក្មេង Korn Narongdej មហាជន​សង្គេតឃើញថា​ជីវិត និងការរស់នៅរបស់នាងស្រស់ស្អាតដូចព្រះនាងក្នុងភាពយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពីពេលថ្មីៗនេះ នៅក្នុងពិធីជប់លៀងបុណ្យ​ណូអែល ដែល​ប្រារព្ធ​ឡើងក្នុងគ្រួសារសេដ្ឋី​ហៃសូ Narongdej នៅ​សណ្ឋាគារ​ប្រណិត​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង Sririta នាង​បាន​ស្លៀក​រ៉ូប​ពណ៌​ទឹកក្រូច​យ៉ាង​សាមញ្ញ។ ប៉ុន្តែ​បញ្ចេញ​នូវ​កម្រិត​នៃ​ភាពស្រស់ស្អាត និង​ឆើតឆាយ លើស​ពី​នេះ​ទៀត វត្ថុ​មួយ​ទៀត​ដែល​លេចធ្លោ​នោះ​គឺ​ឈុត​គ្រឿង​អលង្ការ​ដែលមាន​ដូច​ជា​ចិញ្ចៀន​ពេជ្រ​ នាឡិកា​ពេជ្រ​ ខ្សែ​ដៃ​ពេជ្រ រួមទាំង​កាបូប​ដាំ​ពេជ្រ​ដែល​រូបរាង​ដូច​នំ​គ្រ័សុង។

ចំពោះ​ព័ត៌មាន​លម្អិត​នៃ​ឈុត​គ្រឿងអលង្ការ​ពេជ្រ​ មួយឈុតដែលជាខ្សែដៃពេជ្រពីម៉ាក BVLGARI ធ្វើពី​មាស​ពណ៌ស តុបតែងលម្អដោយត្បូងពេជ្រមានតម្លៃជាង ១ លានបាត ចំណែកឯ​កាបូបរូបដូចនំគ្រ័សុងលម្អដោយ​គ្រីស្តាល់​កាន់​មាសពីម៉ាក JUDITH LEIBER ផលិតឡើងពីគ្រឿងតុបតែងគ្រីស្តាល់​លង្ហិន លោហៈពណ៌ស្រាសំប៉ាញនៅខាងក្នុង ស្រទាប់ស្បែកអាចត្រូវបានបើក-បិទសោ មានខ្សែដែល​អាច​ដោះ​ចេញបានក្នុងតម្លៃ​ប្រហែល ២​ម៉ឺន​បាតឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo បង្អួតភូមិគ្រឹះលំដាប់អភិជន តម្លៃវិញរាប់លាន

ចុចអាន៖ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម