ជីវិតកម្សាន្ដ
តារាស្រី K pop ១០ រូប មានទ្រព្យច្រើនជាងគេ នៅដើមឆ្នាំ ២០២៣
ជាធម្មតាតារាស្រី K pop តែងតែមានហ្វេនជាច្រើននៅជុំវិញពិភពលោក ហើយក្នុងនាមជាអ្នកគាំទ្រ អ្នកក៏នឹងចង់ដឹងចង់ឃើញថា តើនរណាជាតារាស្រី ដែលមានជាងគេបំផុតនៅដើមឆ្នាំនេះដែរ។
ខាងក្រោម គឺឈ្មោះតារាស្រីៗ ដែលមានជាងគេក្នុងឆ្នាំ២០២៣។
១ IU

Lee Ji-eun ឬ IU គឺជាតារា Kpop ដែលរកចំណូលបានខ្ពស់បំផុត និងមានជាងគេក្នុងឆ្នាំ ២០២៣ អាជីពច្រៀង និងសម្ដែង រកចំណូលបាន ៤០ លានដុល្លារ។ នាងក៏ជាតារាចម្រៀង និពន្ធទំនុកច្រៀង និពន្ធបទភ្លេង និងផលិតករផងដែរ។ ទ្រព្យសម្បត្តិរបស់នាងកើនឡើងពី ការផ្សាយពាណិជ្ជកម្ម ដូចជា Samsung, Sony Korea, Sk Telcom និងនិងគម្រោងតន្ត្រីច្រើនទៀត
២ Sandara Park

Sandara គឺជាតារាចម្រៀង តារាសម្តែង និងជាពិធីករទូរទស្សន៍និងជារូបតំណាងអន្តរជាតិនៃឧស្សាហកម្មតន្ត្រី K-pop ដែលមានទ្រព្យសម្បត្តិ ៣៥ លានដុល្លារ ពីប្រភពចំណូលផ្សេងៗ។ ម៉ាកល្បីៗបានសម្រុកយកនាងដូចជា Samsung, Nikon, Mitsubishi, Cleo moonshot និង Etude ខណៈនាងត្រូវបានគេចុះបញ្ជីជាទូតសុឆន្ទៈហ្វីលីពីន សម្រាប់សំលៀកបំពាក់ Kendell Jenner Line ផងដែរ។
៣ Bae Suzy

ជាមួយនឹងទឹកប្រាក់ ៣០-៣៥ លានដុល្លារ Bae Suzy ជាប់ចំណាត់ថ្នាក់លេខ ៣ ជាតារាមានទ្រព្យច្រើន។ នាងគឺជាកញ្ចប់ទេពកោសល្យក្នុងនាមជាតារាចម្រៀង K pop សិល្បករ តារាសម្ដែង និងតារាម៉ូដែលហើយ ភាពល្បីល្បាញនេះបានទាក់តាញយីហោជាច្រើនដូចគ្នា។ ចំណែកការផ្សាយពាណិជ្ជកម្មឲ្យម៉ាកល្បីៗជាអន្តរជាតិដូចជា Guess Jeans, Reebok, Swarovski, Kerasys, The Face Shop និង Lancome គឺជាប្រភពចំណូលដ៏សំខាន់ ខណៈ Suzy ក៏មានអគារជួលដែលរកប្រាក់ចំណេញខ្ពស់នៅតំបន់ Gangnam និងជាអចលនទ្រព្យ ថ្លៃបំផុតរបស់ទីក្រុងសេអ៊ូល។
៤ Lee Hyori

តារាជើងចាស់ Lee Hyori គឺជាតារាចម្រៀង សកម្មជន អ្នករចនាម៉ូដ សម្តែង ពិធីករ និងផលិតករនិងមានទ្រព្យសម្បត្តិ ៣០ លានដុល្លារ គិតត្រឹមឆ្នាំ ២០២៣ ។
៥ Yoona

Yoona គឺជាអតីតសមាជិកនៃក្រុម Girl Generation ដ៏ល្បីល្បាញជំនាន់ទីពីរ នាងត្រូវបានគេចាត់ថ្នាក់ជាសមាជិកដែលរកចំណូលបានច្រើនបំផុតក្នុងក្រុម។ ក្នុងឆ្នាំ ២០២៣ នាងទទួលបានទ្រព្យសម្បត្តិពី ២៥ ទៅ ៣០ លានដុល្លារអាមេរិក ដែលធ្វើឲ្យនាងឈានដល់ចំណាត់ក្នុងចំណោមតារាស្រី KPop ដែលមានទ្រព្យសម្បត្តិក្នុងឆ្នាំ២០២៣ ។
មិនត្រឹមប៉ុណ្ណឹង Yoona ជាតារារ៉េប អ្នករាំ តារាសម្ដែង សហគ្រិន ព្រមទាំងមានយីហោម៉ូដមួយឈ្មោះ Blanc & Eclare ហើយនាងក៏រកចំណូលបានច្រើនតាមរយៈការផ្សាយពាណិជ្ជកម្មគ្រឿងសំអាង សំលៀកបំពាក់ គ្រែ ហាងលក់ទំនិញ គ្រឿងអលង្ការ និងផលិតផលជាច្រើនប្រភេទ។ ដោយឡែក រឿងភាគដែលមានការវាយតម្លៃខ្ពស់របស់នាងគឺរឿង K2, The King in Love, You Are My Destiny, Hush, God of War, Exit និង The Miracle ។
៦ Lisa

lisa មានទ្រព្យសម្បត្តិពី ២០ ទៅ ២៥ លានដុល្លារ និងក្លាយជាសមាជិកដែលមានជាងគេបំផុតក្នុងក្រុម។ តារា K-pop ដ៏មានវ័យ២៥ឆ្នាំរូបនេះ គឺជាសិល្បករដ៏ល្អឥតខ្ចោះដែលមានអ្នកតាមដាន ៥០០លាននាក់នៅលើ Instagram ។ក្រុមហ៊ុនបារាំង Celone និងម៉ាកអ៊ីតាលី Bvlgari បានតែងតាំង Lisa ជាទូតសុឆន្ទៈឲ្យម៉ាកយីហោពិភពលោករបស់ពួកគេ។ ក្បាច់រាំដ៏ពេញនិយម និងជំនាញរ៉េបរបស់នាង មិនត្រឹមតែបង្កើតអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទ្រព្យសម្បត្តិទៀតផង។ Lisa បានភ្ជាប់ខ្លួនជាមួយក្រុមហ៊ុន Moonshot ម៉ាកយីហោក្នុងប្រទេសចិន ថៃ និងកូរ៉េខាងត្បូងក្នុងនាមជាទូតសុច្ឆន្ទៈដែលមានតម្លៃថ្លៃ។
៧ Taeyeon

Taeyeon មានទ្រព្យសម្បត្តិសុទ្ធប្រហែល ២០ លានដុល្លារ ហើយបទចម្រៀង Rain របស់នាងដណ្ដើមបានតំណែងលេខមួយរបស់កូរ៉េ ដែលរកប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែល។ លើសពីនេះ នាងបានក្លាយជាទូតសុឆន្ទៈរបស់ម៉ាកយីហោ Nature Republic និង Banila ។
៨ Jessica Jung

Jessica Jung គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្តែង និងជាសហគ្រិនជនជាតិកូរ៉េ-អាមេរិកដ៏ល្បីល្បាញ។ នាងមានភាពល្បីល្បាញដោយសារទេពកោសល្យតន្ត្រី ជំនាញលើឆាក និងសមិទ្ធផលផ្ទាល់ខ្លួន។ តារា K-pop រូបនេះ មានទ្រព្យសម្បត្តិពី ១០ទៅ ១៥លានដុល្លារ ទាំងអស់គឺដោយសារតែការខិតខំប្រឹងប្រែងរបស់នាង និងការផ្លាស់ប្ដូរផែនការយ៉ាងល្អ។ ប្រាក់ចំណូលដំណាលគ្នារបស់នាងបានមកពីឆានែលយូធូប Jessica Land នាងមានស្របពេលដែលប្រលោមលោករបស់នាងឈ្មោះ Shine ចេញផ្សាយ ក៏លក់ដាច់ជាងគេថែមទៀត។ អ្នកតាមដាន Instagram របស់នាងឈានដល់ ៩.២ លាននាក់ខណៈ Jessica ក៏ត្រូវបានសម្តែងក្នុងផលិតកម្មល្ខោនដែលវិនិយោគយ៉ាងសម្បូរបែប គឺ Legally Blonde។ នាងជាម្ចាស់ភោជនីយដ្ឋានមួយឈ្មោះថា ‘Clareau’ ក្នុងទីក្រុងសេអ៊ូលផងដែរ។
៩ Jennie Kim

ត្បិតថាល្បីល្បាញសព្វថ្ងៃនេះក៏ពិតមែនតែ Jennie មានទ្រព្យសម្បត្តិប្រហែល ១០ ទៅ ១២ លានដុល្លារប៉ុណ្ណោះ។Jennie បានផ្សាយឲ្យម៉ាកផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ថៃ និងចិន ដែលបន្ថែមប្រាក់ចំណូលរបស់នាងសព្វថ្ងៃ។ដោយឡែកនាងក៏រកប្រាក់ចំណូលបន្ថែមពី Youtube Channel ឈ្មោះ Lillifilm Official និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។
១០ Boa Kwon

ម្ចាស់ក្សត្រី K-pop និងជាតារាម៉ូដែលល្បីបានបង្ហាញខ្លួននៅឆ្នាំ២០០ហើយនៅតែខ្លាំង។ ក្នុងនាមជាតារាចម្រៀង តារាម៉ូដែល អ្នករាំ និងជាតារាសម្ដែង នាងរកបានទ្រព្យសម្បត្តិប្រមាណ ១០ លានដុល្លារ។ នោះហើយជាមូលហេតុដែលនាងគឺជាតារា Kpop ស្រីដែលមានជាងគេបំផុតក្នុងឆ្នាំ ២០២៣៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមចម្រៀងថ្មី BABYMONSTER របស់ YG មានសមាជិកជាជនជាតិ ថៃ ដល់ទៅ ២ នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


