ជីវិតកម្សាន្ដ
ក្រុមចម្រៀងថ្មី BABYMONSTER របស់ YG មានសមាជិកជាជនជាតិ ថៃ ដល់ទៅ ២ នាក់
ផលិតកម្មយក្ស YG ដែលជាភ្នាក់ងាររបស់ក្រុមចម្រៀងដ៏ល្បី BLACKPINK បានចេញឃ្លិបដំបូងបង្ហាញពីក្រុមចម្រៀងស្រីថ្មីមានឈ្មោះថា “BABY MONSTER” បង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំ ២០២៣ ខណៈមានសមាជិកជាជនជាតិថៃ២រូប។

ផលិតករប្រតិបត្តិ YG លោក Yang Hyun Suk ដែលបានបង្កើតសិល្បករជាច្រើនរបស់ផលិតកម្មនាពេលកន្លងមក បានបង្ហើបថា ពួកគេគឺជាសិល្បករដំបូងគេដែលបានបង្ហាញខ្លួន បន្ទាប់ពីទីភ្នាក់ងារនេះបើកអគារថ្មីមួយ ហើយសមជិកទាំងនោះបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលពេញមួយវគ្គហ្វឹកហាត់។ លោកសង្ឃឹមថា ពួកគេនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងហ្សែនរបស់ YG។

ដោយឡែក សម្រាប់គ្រូបង្ហាត់ក្រុមនេះវិញគឺ Lisa និង Jennie សមាជិកក្រុម “BLACKPINK” បានបង្ហាញថាសមាជិកទាំង៧នាក់ មានភាពសុខដុមជាមួយគ្នា ហើយខ្ញុំគិតថាជារួមពួកគេអស្ចារ្យណាស់”។


ទោះយ៉ាងណា ងាកមកខាងអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានវិភាគវែកញែកនិងមានពាក្យចចាមអារ៉ាមថា អាចមានជនជាតិថៃ២នាក់ក្នុងក្រុមចម្រៀងមួយនេះគឺ Prita គឺជាម្ចាស់ជើងឯកកម្មវិធី International Model Thailand ឆ្នាំ ២០២១ និងជាបេក្ខនារីមួយរូបក្នុងកម្មវិធី Thai idol។ ចំណែកឯសមជិកម្នាក់ទៀតគឺ Chikita កើតឆ្នាំ២០០៩ ជាអ្នករស់នៅខេត្តនគររាជសីមា។ យ៉ាងណាមិញ ពេលនេះអ្នកគាំទ្រជាច្រើនបានសម្រុកតាមដាននៅលើ Youtube Channel របស់ពួកគេ ដែលឥឡូវនេះបានបើកដំណើរការមិនដល់មួយថ្ងៃ និងមានអ្នកតាមដានជាង២.៣ ម៉ឺននាក់ឯណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បណ្ដាញសង្គមផ្ទុះកំហឹងនឹងអតីតមិត្តប្រុស IU ក្រោយខាងស្រីមានទំនាក់ទំនងជាមួយ Lee Jong Suk
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


