Connect with us

ជីវិតកម្សាន្ដ

ឃឿន ប៉ូលីកា គ្រងមកុដ Miss Preteen Junior Idol World 2023 លើឆាកអន្តរជាតិ ជាបវរកញ្ញាវ័យក្មេង កម្ពុជា ដំបូងគេ

បានផុស

នៅ

ជារឿងមួយដែលជាទី​មោទកភាពរបស់​ប្រទេស​កម្ពុជា ខណៈឃឿន ប៉ូលីកា គ្រងមកុដ Miss Preteen Junior Idol World 2023 លើឆាកអន្តរជាតិ ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​កាល​​ពី​រាត្រី​ថ្ងៃ​ទី​ ០៨ ខែមករា​ ឆ្នាំ​២០២៣​ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ​ដែរ ​អំឡុង​ពេល​ប្រកួត Queen តូច ឃឿន ប៉ូលីកា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​លើឆាកអន្តរជាតិ​ ទាំងការដើរបង្ហាញម៉ូដ និងការឆ្លើយ​សំណួរ​ពី​គណៈកម្មការ រហូតនាងអាចទទួលបាន​លទ្ធផល​ក្លាយ​​ជាម្ចាស់មកុដ​ Miss Preteen Junior Idol World 2023។

ជាមួយគ្នានេះដែរ​ ម្ចាស់​​មកុដ​ Miss Preteen Junior Idol World 2023 បានសរសេរសារ​ថ្លែង​អំណរគុណ​ដល់អ្នកគាំទ្រ​​ថា “អរគុណអ្នកទាំងអស់គ្នាបានគាំទ្រខ្ញុំ ហើយជំរុញទឹកចិត្តខ្ញុំ។ នាងខ្ញុំត្រៀមខ្លួនធ្វើជា international queen ដែលល្អ ដែលជម្រុញទឹកចិត្តទាំងអស់គ្នា​ឲ្យ​មានភាព​ជឿជាក់ និង​ជឿជាក់លើខ្លួនឯង”។

សូម​រម្លឹក​ដែរ​ថា​ ឃឿន ប៉ូលីកា ជាបវរកញ្ញាវ័យក្មេងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានឈ្នះមកុដ Miss Preteen Junior Idol World 2023 ក្នុងវ័យ១៤ឆ្នាំ។ ជាពិសេស​លទ្ធផលដែលនឹកស្មានមិនដល់​នេះ បានធ្វើឲ្យមហាជន​ជាច្រើនពិតជាមាន​មោទកភាព​លើរូបនាងយ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដេននី ក្វាន់ ប្រកាសបើកផ្លូវឲ្យ «ល្អហួស» ចូលប្រឡងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម