ជីវិតកម្សាន្ដ
ល្អហួស តាំងចិត្តមិនយកស្នេហាក្នុងវ័យសិក្សាឡើយ និងបន្តពង្រឹងសមត្ថភាព ធ្វើអ្វីជាប្រយោជន៍សង្គមជាតិថ្ងៃមុខ
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានចេញមកសន្យាទៅមហាជននិងអ្នកគាំទ្ររបស់ខ្លួនថា ស្ថិតនៅក្នុងវ័យកំពុងសិក្សាគឺ ដាច់ខាត់នាងមិនបណ្តោយខ្លួន ពាក់ព័ន្ធរឿងស្នេហាឡើងហើយអ្វីដែលតាំងចិត្តនោះតាមរយ:ការពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងដើម្បីចូលរួមជួយសង្គមជាតិនិងប្រជាជនកម្ពុជា។

ប្រាកដណណាស់កន្លងមកក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស តែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ រួមនឹងទេសចរណ៍ទៅលើឆាកជាតិឆាកអន្តរជាតិឱ្យនៅគង់វង្សយូរអង្វែង សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។
ម្ចាស់មកុដ Miss Preteen Junior Idol World 2024 ជូរី ល្អហួស បានលើកឡើងពីការតាំងចិត្តរបស់ខ្លួនថា “នាងខ្ញុំមិនយកស្នេហាចូលខ្លួននៅក្នុងវ័យសិក្សានោះទេ នាងខ្ញុំត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯង ឱ្យកាន់តែខ្លាំងព្រោះ នាងខ្ញុំត្រូវធ្វើរឿងជាច្រើនទៀតដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជានៅថ្ងៃខាងមុខ“។

ទន្ទឹមនឹងការលើកឡើងនេះ អ្នកគាំទ្រមួយចំនួនបានកោតសរសើរពីឆន្ទ:របស់យុវតីវ័យក្មេងរូបនេះ ដែលបានបង្ហាញពីគំរូល្អសម្រាប់យុវជន ក៏ដូចជាអ្នកផ្សេងៗទៀត ក្នុងនាមជាកូនខ្មែរដែលជាទំពាំងស្នងឬស្សី មានឧត្តមគតិគិតគូរដល់សង្គមជាតិ។
មកទល់ពេលបច្ចុប្បន្ននេះ ម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ ជូរី ល្អហួស ដែលដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្សនិងការងារសិល្ប: ពិសេសថែមទៀត គឺការងារសង្គមជាដើម។ ទង្វើនេះត្រូវបានមហាជនមួយចំនួនធំបានសម្តែងការគាំទ្រ និងសរសើរគ្រប់ៗគ្នា៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


