ជីវិតកម្សាន្ដ
Miss Preteen Junior Idol 2024 សម្រេចក្តីស្រមៃរាំ «របាំអប្សរា» នៅប្រាសាទអង្គរវត្ត
អ្នកគាំទ្របានដឹងហើយថា ក្រោយពីទទួលបានជោគជ័យនៅក្នុងការគ្រងមកុដ Miss Preteen Junior Idol 2024 នៅឆាកអន្តរជាតិកាលពីថ្មីៗនោះ ជូរី ល្អហួស បានបង្ហើបពីក្តីស្រមៃរបស់ខ្លួនដោយចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្តដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ខ្មែរទៅកាន់ពិភពលោក។

បន្ទាប់ការបង្ហើបពីបំណងរបស់ខ្លួនបានមួយរយៈ ស្រាប់ពេលនេះម្ចាស់ Miss Preteen Junior Idol 2024 ល្អហួស បានប្រកាសពីដំណឹងថា ក្តីស្រមៃរបស់នាងពេលនេះបានសម្រេចហើយ ពោលគឺទទួលបានការអនុញ្ញាតឱ្យថត «របាំអប្សរា» នៅប្រាសាទអង្គរវត្តដូចការរំពឹងទុកនាពេលកន្លងមក។
ជូរី ល្អហួស បានបញ្ជាក់ថា” ដំណឹងល្អដែលនាងខ្ញុំទន្ទឹងរង់ចាំ ចង់ជម្រាបជូនទៅកាន់ប្រជាជនកម្ពុជាឱ្យបានជ្រាបថា នាងខ្ញុំសុំច្បាប់បានហើយក្នុងការអនុញ្ញាតិឱ្យថត «របាំអប្សរា» នៅប្រាសាទអង្គរវត្ត ក្តីស្រម៉ៃក្លាយជាការពិត”។ ក្នុងនោះក៏មានអ្នកគាំទ្របានសម្តែងការចូលរួមអបអរផងដែរ។

ជាការពិតណាស់ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស កាលពីកន្លងទៅពោលគឺអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះក៏បាននាំយកនូវរបាំ អប្សរារបស់ដូនតាខ្មែរដើម្បីយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀត។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំបានសម្តែងការគាំទ្រ និងសរសើរគ្រប់ៗគ្នា។

លើសពីនេះថែមទៀត បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ក៏ធ្លាប់បានសន្យាក្នុងការចូលរួមការងារសង្គមជាតិ នឹងធ្វើជាគំរូល្អសម្រាប់យុវតីកម្ពុជាដើម្បីលើកតម្លៃស្រ្តីទូទាំងសកលផងដែរ។ ការសន្យានេះ ស្របពេលដែល ល្អហួស ជោគជ័យក្នុងការប្រកួតលើឆាកអន្តរជាតិកន្លងទៅ៕
អត្ថបទ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


