Connect with us

ជីវិតកម្សាន្ដ

សាងប្រវត្តិសាស្រ្តថ្មី! បវរកញ្ញាវ័យក្មេងកម្ពុជា ៣ រូប ឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិ

បានផុស

នៅ

មហាជន និង​អ្នកគាំទ្របាន​បង្ហាញ​មោទន​ភាពជា​មួយ​ការ​ចូលរួមអបអរ ខណៈ​ដែល​បវរកញ្ញា​វ័យ​​ក្មេង​កម្ពុជា​ចំនួន ៣រូប​ ដណ្តើម​ឈ្នះ​មកុដ​ពីការ​ប្រកួត​លើឆាក​អន្តរជាតិ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើទឹក​ដី​ប្រទេសថៃ។

ជា​ការពិត​ណាស់​កម្មវិធី​ប្រកួត​សម្រស់​ដ៏​អស្ចារ្យ Junior Idol World 2024 គឺ​បានឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយការ​រក​ឃើញ​ម្ចាស់​មកុដ​គ្រង​តំណែង​ប្រចាំឆ្នាំ២០២៤ នេះ​។ យ៉ាងណាមិញ​គេកត់សម្គាល់​ថា សម្រាប់បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា (បវរកញ្ញា​វ័យក្មេង) ៣រូប ដណ្តើម​បាន​ជ័យ​លាភី​ឈ្នះ​មកុដ​ពី​ការ​ប្រកួតលើ​ឆាកអន្តរជាតិ​ផងដែរ។

ចំពោះ​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា​ដែល​ឈ្នះ​តំណែងឯកនៅក្នុងការប្រកួត​អស្ចារ្យ​ Junior Idol World 2024 នោះ​រួមមាន,

១. យុវតី ជូរី ល្អហួស ឈ្នះ​មកុដ The Winner Miss Preteen International 2024

២. យុវតី ជា អមរា សូហ្វី លំដាប់រងទី២ Little Miss [Second Runner Up]។

៣. យុវតី យិត អេលីស លំដាប់រងទី២ Miss Teen [Second Runner Up] ។

តាម​រយៈ​ជ័យ​លាភីនេះ​ដែរ ក៏​មានទស្សនិកជន និងអ្នកគាំទ្រ​បង្ហាញនូវមោទនភាពខ្លាំង និង​អបអរចំពោះជ័យជំនះ​នេះផងដែរ។ សម្រាប់​បវរកញ្ញា​វ័យក្មេង​ដែល​ជា​បេក្ខភាព​តំណាង​កម្ពុជា​ទាំង ៣​រូប​ទើបទទួល​បាន​ជ័យជំនះ​ពីឆាកអន្តរ​ជាតិ​នា​ពេល​នេះ​ត្រូវ​បាន​ទស្សនិកជន​កត់​សម្គាល់ឃើញថា ពិតជា​មាន​ភាព​លេចធ្លោខ្លាំង​ទាំង​រូបសម្ផស្ស និងចំណេះ​ដឹង​ដែលអាច​ធ្វើបានល្អរហូត​ដណ្តើម​បាន​មកុដ​ដ៏អស្ចារ្យ​មកជូនជាតិមាតុភូមិ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម