ជីវិតកម្សាន្ដ
ជូរី ល្អហួស ចាត់វិធានការផ្លូវច្បាប់លើបុរសម្នាក់ ក្រោយសួររឿងពេលណាបែកធ្លាយវីដេអូ
ទស្សនិកជន និងអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ជាថ្មី ខណៈសុខៗស្រាប់តែមានបុរសម្នាក់បានចូលទៅខមិនបញ្ចេញមតិខាងក្រោមការផុសរបស់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ដោយការប្រើប្រាស់ពាក្យសម្តីមិនសមរម្យថា “ល្អហួស ការបែកធ្លាយវីដេអូ?”

ទោះបីយ៉ាងណា ពាក់ព័ន្ធការប្រើប្រាស់ពាក្យសម្តីពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា «Chea Dom» ខាងលើនេះ ភ្លាមៗនោះបានធ្វើឲ្យសាមីខ្លួនគឺម្ចាស់មកុដ Miss Preteen Junior Idol 2024 យុវតី ជូរី ល្អហួ បានបង្ហាញការមិនសប្បាយចិត្តចំពោះទង្វើរបស់បុរសរូបនេះដោយហេតុថា ការប្រើសម្តីបែបនេះហាក់មានលក្ខណៈធ្ងន់ធ្ងរ និងមើលងាយដល់កិត្តិយស សេចក្តី ថ្លៃថ្លូរ នាងទើបតែអាយុ ១៥ឆ្នាំ។
បវរកញ្ញា ល្អហួស បានប្រតិកម្មដូច្នេះថា «តើការសរសេររបស់ពូចង់មានន័យដូចម្តេច? ក្មួយទើបតែអាយុ ១៥ឆ្នាំទេនៅក្នុងអនីតិជន។ សូមពុកម៉ែបងប្អូនជួយវិភាគតាមការគួរ»។ លើសពីនេះទៀតម្ចាស់មកុដ Miss Preteen Junior Idol2024បានបញ្ជាក់ឆន្ទៈរបស់ខ្លួនថា នាងនឹងធ្វើតាមផ្លូវច្បាប់ហើយជឿលើផ្លូវច្បាប់។

ជូរី ល្អហួស បានលើកឡើងទៀតថា”ពុកម៉ែបងប្អូនដែលស្គាល់ពូម្នាក់នេះបើដឹងថាគាត់នៅទីណាសូមមេត្តាជូនដំណឹងមកខាងនាងខ្ញុំផង នាងខ្ញុំ និង ធ្វើតាមផ្លូវច្បាប់ ពីព្រោះពាក្យសម្តីរបស់គាត់ដែលមើលងាយមកលើរូបនាងខ្ញុំ ជាក្មេងមិនទាន់គ្រប់អាយុ ពិតជាធ្ងន់ធ្ងរណាស់ដែលធ្វើឲ្យរូប នាងខ្ញុំទទួលយកមិនបាន ហើយនាងខ្ញុំជឿលើផ្លូវច្បាប់”។

ដោយឡែកសម្រាប់អ្នកគាំទ្រ ល្អហួស មួយចំនួនទៀតក៏បានសម្តែងការហួសចិត្តចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យពីសំណាក់បុរសម្ចាស់គណនីហ្វេសប៊ុកខាងលើផងដែរ។
សូមជម្រាបថា បវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជា និងម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ គឺ ជូរី ល្អហួស ដែលដណ្ដើមបានមកុដ Miss Preteen Junior Idol World 2024 ពេលនេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចដណ្តើមបានមកុដដ៏អស្ចារ្យកាលពីថ្មីៗកន្លងទៅ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


