ជីវិតកម្សាន្ដ
ល្អហួស សន្យា នៅឆ្នាំ២០២៧ នឹងយកភាពជោគជ័យជូនប្រជាជនកម្ពុជាម្តងទៀតពីឆាកអន្តរជាតិ
អ្នកគាំទ្របានដឹងហើយថា ក្រោយពីទទួលបានជោគជ័យនៅក្នុងការគ្រងមកុដ Miss Preteen Junior Idol 2024 នៅឆាកអន្តរជាតិកាលពីថ្មីៗនោះ ជូរី ល្អហួស បានបង្ហើបពីក្តីស្រមៃរបស់ខ្លួនដោយសន្យានៅឆ្នាំ២០២៧ ខាងមុខ នាងនឹងយកភាពជោគជ័យជូនប្រជាជនកម្ពុជាម្តងទៀតពីឆាកអន្តរជាតិ។

ប្រាកដណាស់កន្លងមកគេកត់សម្គាល់ថា មានមហាជន និងអ្នកគាំទ្របានបង្ហាញមោទនភាពជាមួយការចូលរួមអបអរសាទរបន្ទាប់ពីបវរកញ្ញាវ័យក្មេងកម្ពុជាយុវតី ជូរី ល្អហួស ដណ្តើមឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើទឹកដីប្រទេសថៃ។ ជ័យជំនះនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងការកោតសរសើរចំពោះសមត្ថបភាព ជូរី ល្អហួស ។
ដោយឡែក អ្វីដែលគេចាប់អារម្មណ៍ថែមទៀតស្រាប់តែ ល្អហួស បានចេញមកបញ្ជាក់ឆន្ទៈរបស់ខ្លួនថា នាងនឹងក្លាយជាបវរកញ្ញាតំណាង ឲ្យប្រទេសកម្ពុជាម្តងទៀតនៅអំឡុងឆ្នាំ២០២៧ ខាងមុខជាមួយការនាំភាពជោគជ័យមកជូនជាតិមាតុភូមិទៀតផងដែរ។ តាមរយៈដំណឹងនេះក៏បានធ្វើឲ្យមហាជនអ្នកគាំទ្របង្ហាញការលើកទឹកចិត្តជាមួយការទន្ទឹងរង់ចាំមើល។

បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានលើកឡើងថា «រាល់ការបួងសួងបំណងប៉ងប្រាថ្នារបស់នាងខ្ញុំ ខ្ញុំតែងតែបានសម្រេច នាងខ្ញុំបានប៉ងប្រាថ្នារឿងមួយទៀតគឺនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ សុំយកភាពជោគជ័យជូនប្រជាជនកម្ពុជាម្តងទៀតពីឆាកអន្តរជាតិ»។
គួរបញ្ជាក់ដែរថា បវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជា និងម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ គឺ ល្អហួស ដណ្តើមបានមកុដ Miss Preteen Junior Idol World2024។ បច្ចុប្បន្ននេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងពិតជាមានភាពលេចធ្លោខ្លាំង ទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានឮល្អរហូតដណ្តើមបានមកុដដ៏អស្ចារ្យកាលពីថ្មីៗកន្លងទៅ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


