Connect with us

ជីវិតកម្សាន្ដ

តារាប្រុសកូរ៉េ ១០ រូប ល្បីថាមានទ្រព្យសម្បត្តិច្រើនជាងគេ នាឆ្នាំនេះ

បានផុស

នៅ

ថ្មីៗនេះកម្មវិធី និងភាពយន្តកូរ៉េ ទទួលបានភាពល្បីល្បាញខ្លាំងនៅក្រៅប្រទេស ជាមួយនឹងតារាសម្ដែងល្បីៗ លើឆាកអន្តរជាតិ។ ក្រៅ​ពី​កេរ្តិ៍ឈ្មោះ តារា​កូរ៉េ​ល្បីៗ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ផ្តល់​ប្រាក់​ខែ​ដ៏​ច្រើន សម្រាប់​ការងារ​របស់​ពួក​គេ​ក្នុង​រឿង K-dramas និង​ភាពយន្តផ្សេងៗ។

ខាងក្រោមនេះគឺជាកំពូលតារាប្រុសកូរ៉េទាំង ១០រូប ដែលមានជាងគេបំផុតក្នុងពិភពលោកឆ្នាំ ២០២៣ រួមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេ។

១ Kim Soo-Hyun

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kim Soo-hyun គឺជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុត និងជាតារាមានបំផុត​នៅ​ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១១៧ លានដុល្លារ។ លោក​ត្រូវបានគេដាក់បញ្ចូល​ក្នុងបញ្ជី Forbes Korea Power Celebrity 40 ហើយក៏នៅក្នុងបញ្ជី Forbes 30 Under 30 Asia ផងដែរ។ ភាពយន្ត និងកម្មវិធីល្បីៗរបស់គាត់រួមមាន Dream High, Moon Embracing the Sun, The Thieves និង Secretly, Greatly សុទ្ធ​តែទទួលបានភាពល្បីល្បាញ។

២ So Ji-Sub

ចាប់ផ្តើម​អាជីព​ជាតារាបង្ហាញម៉ូដខោខូវប៊យរហូតក្លាយជា​តារាសម្តែង និងជាអ្នករ៉េប​ដ៏​ល្បីល្បាញ។ ក្នុង​អាជីព​ជាង២៥ ឆ្នាំ Ji-sub បាន​ធ្វើ​ការ​ក្នុង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ ស៊េរី​បណ្ដាញ និង​វីដេអូ​ចម្រៀង​ជា​ច្រើន។ បន្ទាប់ពី Kim Soo-hyun លោក​គឺជាតារាកូរ៉េ​ដែលមាន​ជាងគេទីពីរ។

៣ Lee Jong-Suk

Lee Jong-suk បាន​ក្លាយ​ជា​តារា​ម៉ូដែល​ប្រុស​ក្មេង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ការ​ចូល​រួម​ក្នុង​កម្មវិធី Seoul Fashion Week មុន​ពេល​ដែល​​ចាប់​ផ្ដើម​​សម្ដែង។ លោក​ក៏ជាសប្បុរសជន​ដែលបាន​បរិច្ចាគ​ប្រាក់​រាប់​លានវ៉ុន​ដល់​សមាគម​សង្គ្រោះ​គ្រោះ​មហន្តរាយ Hope Bridge ដែលជួយ​ជនរងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ។ លោក​ក៏ជាម្ចាស់ហាងកាហ្វេ 89Mansion ផង​ដែរ។

៤ Lee Min-Ho

Lee Min-ho គឺជាតារា​សម្តែង តារាចម្រៀង ម៉ូដែល អ្នកដឹកនាំច្នៃប្រឌិត និងអ្នកជំនួញ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពីរឿងភាគទូរទស្សន៍ Boys Over Flowers ។ មិនត្រឹម​ប៉ុណ្ណឹង​ លោក​ក៏​ទទួល​បាន​ពានរង្វាន់​ជា​​តារា​សម្តែង​ល្អបំផុត​នៅក្នុងរឿងភាគជាច្រើន។ លើសពីនេះ​លោក​ក៏​ជាតារាកូរ៉េខាងត្បូងដែលមានអ្នកតាមដានច្រើនជាងគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និង​ជា​តារា​កូរ៉េ​ដំបូង​គេ​ដែល​មាន​រូបក្រមួន​នៅ Madame Tussauds ។

៥ Song Joong Ki

ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ ២៤ លានដុល្លារ លោក​ឈរនៅលំដាប់ទី៥ ក្នុងបញ្ជីនេះ។ លោក​បាន​ធ្វើការ​នៅ​ក្នុង​កម្មវិធី និង​ភាពយន្ត​ល្បីៗជាច្រើន។ ដោយសារភាពជោគជ័យ​នៅក្នុងរឿងភាគ​ទូរទស្សន៍ និង​ភាពយន្ត លោក​​ត្រូវ​បាន​បង្កើត​ឡើង​ជា​អន្តរជាតិ​ជា​តារា​កំពូល​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ

៦ Hyun Bin

Hyun Bin មិន​ត្រឹម​តែ​ជា​អ្នក​មាន​បំផុត​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តារា​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ប្រទេស​កូរ៉េ​​ដូចគ្នា។ លោក​បាន​លេចមុខ​នៅ​ក្នុងកម្មវិធីទូរទស្សន៍​ជា​ច្រើន​ដែល​ទទួល​បាន​ជោគជ័យ និងបាន​បង្ហាញ​ខ្លួន​នៅក្នុងខ្សែភាពយន្តសំខាន់ៗ​ផងដែរ។ Confidential Assignment, The Swindlers, The Negotiation and Rampant គឺជាខ្សែភាពយន្តដែល​មាន​ចំណាត់ថ្នាក់​កំពូល​មួយ​ចំនួន​ដែល Hyun Bin ធ្លាប់​សម្តែង។

៧ Park Seo-joon

Park Seo-joon បាន​ចាប់ផ្តើម​អាជីព​សម្តែងតាមរយៈវីដេអូចម្រៀង ប៉ុន្តែមិនយូរប៉ុន្មានក៏​ទទួល​បាន​គម្រោង​ដ៏​អស្ចារ្យ​មួយ​ចំនួន​នៅក្នុងរឿងភាគកូរ៉េ។ លោកគឺជា​តារាកូរ៉េ​ដែល​មាន​ជាង​គេ​បំផុត​លើ​ពិភពលោក ហើយ​ធ្លាប់ធ្វើការ​នៅក្នុងកម្មវិធី និងភាពយន្តល្បីៗមួយចំនួនដូចជា Kill Me, Heal Me, She Was Pretty, Hwarang: The Poet Warrior Youth, Fight for My Way ជាដើម។ Park គឺជាអ្នកឈ្នះពានរង្វាន់ជាច្រើន និងអបអរសាទរចំពោះការងាររបស់គាត់នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។

៨ Lee Seung-gi

Lee Seung-gi គឺជាតារាចម្រៀងដ៏ល្បីមួយរូប មុនពេលគាត់ក្លាយជាតារាដែលមានជាងគេបំផុតរបស់ប្រទេសកូរ៉េ។ តាមរយៈតួនាទីរបស់គាត់ក្នុងរឿង K-dramas Seung-gi មិនត្រឹមតែទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីផងដែរ។ គាត់ត្រូវបានគេស្គាល់ថាជា Triple Threat” តារាកំប្លែង oqing ចំពោះភាពជោគជ័យរបស់គាត់ក្នុងនាមជាតារាចម្រៀង តារាសម្តែង និងពិធីករ។ Lee Seung-gi គឺជាតារាល្បីដំបូងគេដែលត្រូវបានបញ្ចូលក្នុងបញ្ជី Forbes Korea Power Celebrity ក្នុងឆ្នាំ ២០១០។

៩ Gong Yoo

Gong Yoo ត្រូវបានគេស្គាល់ទូទាំងពិភពលោក​ក្នុង​តួនាទីដ៏ស្មោះស្ម័គ្ររបស់លោក​នៅក្នុងខ្សែភាពយន្ត​ខ្មោច​ឆៅ​ដ៏​ល្បីល្បាញ Train to Busan (២០១៦) ។ Yoo បាន​បង្កើត​ឈ្មោះ​របស់​លោក​នៅ​ក្នុង​ឧស្សាហកម្ម​កូរ៉េ​តាម​រយៈ​រឿង​កំប្លែង​រ៉ូមែនទិក​របស់ MBC Coffee Prince។

១០ Ji Chang-wook

ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធារបស់លោក បានទទួលរង្វាន់សម្រាប់ការសម្តែងដ៏ល្អឯក ហើយត្រូវបាន​តម្លើង​ឋានៈជាពលទាហាន មុនពេលចេញ​ពី​ដំណែង។ ស្នាដៃ​គួរឲ្យ​កត់សម្គាល់របស់​លោក​រួមមាន Empress Ki, Healer, The K2, Suspicious Partner, Melting Me Softly ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈុតជក់បារីរបស់ Lim Ji Yeon ក្នុងរឿង “The Glory” កំពុងក្លាយជាប្រធានបទក្ដៅគគុកលើ អ៊ីនធឺណិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម