Connect with us

ជីវិតកម្សាន្ដ

លើកទីមួយ Taew និងរៀមច្បង Nune ប៉ះគ្នា ក្នុងកម្មវិធី

បានផុស

នៅ

ជា​ឱកាស​មួយដ៏កម្របំផុតដែល​ទស្សនិកជន​ឃើញ​រូបភាព​របស់រៀមច្បងមុខស្រទន់​ Nune Woranuch និងតារាស្រីប្រចាំប៉ុស្តិ៍លេខ៣ taew natapohn ខណៈអ្នកទាំងពីរបានជួបនិងថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាល ក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការ​ដ៏​ប្រណីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាព​ប៉ុន្មាន​សន្លឹក​ពីតារាស្រីៗទាំងពីរដួង​​ជួប​ជុំ​គ្នា​ក្នុង​កម្មវិធីតែ​មួយ ជាពេលវេលាដ៏កម្របំផុតនិងជា​ទស្សនីយភាព​ពិសេស​សម្រាប់​អ្នកគាំទ្រ​គ្រប់គ្នា។ ​តួឯកស្រី​ក្នុង​រឿង “ជីវិត​នាង​ឡាំ​យ៉ង” Nun Woranut ស្លៀក​រ៉ូប​អត់​ដៃ​ពណ៌​ខ្មៅ ស្រប​ពេល Taew Nathaporn ជា​តារា​ជំនាន់​ក្រោយ​ស្លៀក​​រ៉ូប​ពណ៌​ស រួម​ជាមួយ​​​គ្រឿងអលង្ការ​ដ៏​ប្រណីត​លើ​ដង​ខ្លួន​យ៉ាង​វិសេសដូចគ្នា។

ជាការពិតណាស់ នៅពេលដែលតារាស្រីទាំងពីរ Taew-Nun បង្ហោះរូបក្នុង Instagram ផ្ទាល់ខ្លួននៅកម្មវិធីដែលពួកគេចូលរួម មហាជនជាច្រើនបានពោលសរសើរពីសម្រស់របស់​អ្នកទាំងពីរថា​ ស្រស់ស្អាត​និងស្រទន់ ព្រមទាំង​ថា​គូ​នេះ​មានមុខមាត់​ស្រដៀងនឹងគ្នាទៅវិញ។ លើសពីនេះ អ្នកគាំទ្រក៏បានបញ្ចេញមតិស្របគ្នាថាចង់ឲ្យ Taew និង​ Nun ចូល​រួម​សម្ដែង​រឿង​ជាមួយ​គ្នា​ ព្រោះមើលទៅអ្នកទាំងពីរអាចជាដៃគូដ៏ល្អនិងកម្ររបស់ទស្សនិកជនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សូម្បីតែស្រមោលតួឯកស្រីរឿង “ជីវិតនាងឡាំយ៉ង” ក៏មានគេសរសើរថាស្អាតខ្លាំងដែរ

ចុចអាន៖Min Peachya ទម្លាយមុខគូស្នេហ៍លើកដំបូង ក្រោមរូបភាពមិនច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម