ជីវិតកម្សាន្ដ
Min Peachya ទម្លាយមុខគូស្នេហ៍លើកដំបូង ក្រោមរូបភាពមិនច្បាស់
តារាសម្ដែង Min Peachya បានបង្ហាញរូបភាពជាមួយគូស្នេហ៍លើកដំបូង ក្រោមរូបភាពមិនច្បាស់ ឃើញតែខាងក្រោយខ្នងបុរសម្នាក់ឈរប្រគល់បាច់ផ្កាដោយស្នាមញញឹមនៃសុភមង្គលរវាងពួកគេ រួមនឹងការសរសេរ Caption យ៉ាងខ្លីថា “រូបភាពច្បាស់ទេ?”។

ក្នុងរូបភាពមួយសន្លឹកនោះអាចបញ្ជាក់បានថា បុរសដែលប្រគល់ផ្កាឲ្យនាងគឺជាគូស្នេហ៍ពិតប្រាកដដែល Min Peachya ធ្លាប់និយាយថា នឹងបង្ហាញមុខគូនៅថ្ងៃក្ដីស្រលាញ់។ ប៉ុន្តែក្នុងភាពមិនច្បាស់លាស់នោះទេ រហូតធ្វើឲអ្នកគាំទ្រហាក់បង្កើតមន្ទិលនិងនាំគ្នាទស្សន៍ទាយថាជាម្នាក់នោះឬម្នាក់នេះជាដើម។

យ៉ាងណាមិញមហាជនជាច្រើនបានចូលមកបញ្ចេញមតិអបអរសាទរដល់នាង ត្បិតថាមិនបានឃើញមុខគូស្នេហ៍ Min Peachya ច្បាស់ តែក៏នៅតែមានមនុស្សជាច្រើនបានបញ្ចេញមតិដូចគ្នាថា ខ្នងដូចតារាសម្ដែងវ័យក្មេង Win Metawin ដៃគូរបស់ Min ដែលធ្លាប់បានរួមការងារជាមួយគ្នាកាលពីឆ្នាំមុន។

ទោះយ៉ាងណាទស្សនិកជនមានតែរង់ចាំមើលថា តើពេលណាតារាសម្ដែង Min Peachya ព្រមបើកមុខបង្ហាញមុខម្ចាស់បេះដូងឲ្យឃើញជាសាធារណៈប៉ុណ្ណោះ! ថ្វីបើមិនបង្ហាញឲ្យឃើញច្បាស់ តែគ្រប់គ្នាក៏បានចូលរួមត្រេកអរដែលនាងត្រលប់មកមានស្នេហាម្ដងទៀត ហើយលែងទុកបេះដូងឲ្យទំនេរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតសំពត់ខ្លីរបស់ Aum សាមញ្ញសោះ តែមានគេសរសើរថាស្អាតខ្លាំង
ចុចអាន៖សូម្បីតែស្រមោលតួឯកស្រីរឿង “ជីវិតនាងឡាំយ៉ង” ក៏មានគេសរសើរថាស្អាតខ្លាំងដែរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


