ជីវិតកម្សាន្ដ
តារាសម្ដែង Weir បន្តផ្អាកការងារសិល្បៈ ព្រោះរវល់មើលថែកូនស្រី
ទោះបីកូនស្រីដំបូងមានអាយុជាង ៣ខែហើយក្ដី Weir Sukollawat នៅតែមិនដាច់ចិត្តទុកប្រពន្ធកូនចោល ដោយលោកបន្តប្រកាសផ្អាកការងារសិល្បៈបន្ថែមទៀត ដើម្បីទុកពេលថែទាំគ្រួសារឱ្យបានគ្រប់គ្រាន់។

ក្រោយដឹកដៃគ្នាចូលរោងការជាង ៥ខែ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ភរិយាតារាសម្ដែង Weir បានសម្រាលកូនស្រីដំបូង ដែលទារិកាតូចមានឈ្មោះថា Wylyn ។ មកទល់នឹងពេលនេះ Wylyn មានអាយុជាង ៣ខែហើយ ប៉ុន្តែបើនិយាយចំពោះ Weir លោកមិនអាចទុកកូនស្រីឱ្យភរិយាសំណព្វមើលថែតែឯងបានទេ ដោយលោកនឹងមិនទាន់វិលចូលសិល្បៈវិញឡើយ ដរាបណាកូនប្រពន្ធមិនទាន់រឹងដៃរឹងជើង។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីនេះ Weir និយាយថា ខ្លួនពិតជារវល់ខ្លាំងជាមួយនាងច្រមក់ដែលទើបនឹងកើត សឹងរកពេលដេកពួនមិនបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកពិតជាសប្បាយចិត្ត និងទទួលបានសុភមង្គលពេញប្រៀប ដែលមានវត្តមាន Wylyn នៅក្នុងគ្រួសារ។ ជាមួយគ្នានោះតារាប្រុសវ័យ ៣៨ឆ្នាំរូបនេះ បន្ថែមថា រាល់ថ្ងៃលោក និង Vicky ដាក់វេនគ្នាមើលថែកូន ម្នាក់ៗអស់កម្លាំងណាស់ ដូច្នេះបើសិនលោកចូលធ្វើការវិញ ភរិយារបស់លោកនឹងកាន់តែហត់នឿយ។


នៅពេលសួរដល់រឿងជួលមេដោះ លោកថា ប្រហែលជានឹងមាន ប៉ុន្តែពេលនេះក្នុងនាមជាឪពុកម្ដាយ លោកនិងភរិយានឹងនៅថែទាំកូនដោយដៃខ្លួនឯងសិន។ Weir ក៏បានបញ្ជាក់បន្ថែមថា ខ្លួនអាចត្រឡប់ចូលថតភាពយន្តវិញចន្លោះពេល ៥-៦ខែទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រងតំណែង Miss Grand ថៃ មិនទាន់គ្រប់អាណត្តិផង អ៊ីងហ្វា រកចំណូលបានដល់ខ្ទង់លាន
ចុចអាន៖ ទស្សនិកជនរាប់លាននាក់សម្រុកគ្នាចូលមើល វីដេអូឃ្លីប Pinky ញ៉ាំខ្ទឹមក្រហម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២០ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


