ជីវិតកម្សាន្ដ
Bella Ranee ក្លាយជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ ពិភពលោក Fendi
កាលព្រឹកមិញនេះ Fendi បានប្រកាសតែងតាំងតារាសម្ដែងស្រី Bella Ranee ជាសុឆន្ទៈរបស់ប្រេនលំដាប់ពិភពលោក FENDI នៅក្នុងប្រទេសថៃ ដែលនេះជាដំណឹងល្អមួយសម្រាប់តារាសម្ដែងស្រីជួរមុខ។

ជារឿងដ៏គួរឲ្យរីករាយនៅពេលដែលផេកផ្លូវការរបស់ FENDI បានបង្ហោះរូបតារាស្រី Bella ដោយសរសេរថា ម៉ាកយីហោប្រណីតលំដាប់ពិភពលោក Fendi បានប្រកាសតែងតាំងតារាសម្ដែង និងជាតារាម៉ូដែលថៃ Bella Ranee Campen ជាផ្នែកមួយនៃគ្រួសារ Fendi ក្នុងប្រទេសថៃ។
ជាមួយគ្នានេះដែរ Bella ទើបតែធ្វើដំណើរទៅចូលរួមកម្មវិធី Fendi Women’s Fall/Winter 2023 Show នៅ Milan Fashion Week ក្នុងប្រទេសអ៊ីតាលី ហើយនាងបានចាយពេលនៅទីនោះដោយរកចំណូលដល់ទៅ ៦៦០,០០០ ដុល្លារ ពីការបង្ហោះមាតិកា ៧ដងឯណោះ។

តារាសម្ដែងរូបនេះ មិនត្រឹមរកចំណូលឲ្យ Fendi មួយមុខកាលនៅអ៊ីតាលីនោះទេ តែនាងបានសាងស្នាដៃថ្មីបំផុតរបស់នាងគឺ Love Destiny 2 ដែលបានដណ្ដើមបេះដូងទស្សនិកជនពីប្រទេសថៃ ដល់អាស៊ី និងលើសពីនេះ ភាពជាស្ត្រី និងភាពរឹងមាំដែល Bella បញ្ចេញចេញពីការងាររបស់នាង បង្ហាញពី FENDI ថា ជាស្ត្រីរឹងមាំ ទំនើប និងឯករាជ្យនាពេលបច្ចុប្បន្ននេះផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតមិត្តស្រី Sean Jindachot ៥ ដួង សុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថៃ
ចុចអាន៖លេចធ្លាយចចាមអារ៉ាមមិនត្រូវគ្នាច្រើនឆ្នាំ ពេលនេះ Chompoo និង Janie ជួបគ្នាក្នុងកម្មវិធីមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


