ជីវិតកម្សាន្ដ
លេចធ្លាយចចាមអារ៉ាមមិនត្រូវគ្នាច្រើនឆ្នាំ ពេលនេះ Chompoo និង Janie ជួបគ្នាក្នុងកម្មវិធីមួយ
កាលពីប៉ុន្មានឆ្នាំមុន Chompoo Araya និង Janie Tienphosuwan លេចឮពាក្យចចាមអារ៉ាមថា មិនត្រូវគ្នា ខណៈពួកគេតែងតែលួចតាមដាន IG គ្នាទៅវិញទៅមក។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានអ្នកណាម្នាក់ចេញបកស្រាយលម្អិតនោះទេ។
តាមរយៈទំព័រ polyplus_jad_hai បានបង្ហាញវីដេអូឃ្លិបពីសកម្មភាពរបស់អ្នកទាំងពីរជួបគ្នាក្នុងកម្មវិធី 3 Zap ក្រោយឮពាក្យចចាមអារ៉ាមថាមិនត្រូវគ្នាច្រើនឆ្នាំ ខណៈទាំង Chompoo និង Janie ញញឹមរកគ្នាដោយទឹកមុខសប្បាយរីករាយក្រែងលែង។ នេះជាការបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា អ្នកទាំងពីរមិនបានមិនត្រូវគ្នាដូចព័ត៌មានដែលលើកឡើងកាលពីកន្លងមកទេ។

យ៉ាងណាមិញក្រោយឃ្លិបនៃកម្មវិធីបានផ្សព្វផ្សាយជាសាធារណៈ អ្នកគាំទ្រនិងអ្នកទស្សនាជាច្រើនបានសម្រុកចូលមកបញ្ចេញមតិ ក៏ដូចជានិយាយថា តាមពិតគូនេះជាមិត្តនឹងគ្នាមកច្រើនឆ្នាំហើយ គ្រាន់តែខានជួបគ្នាដោយសារតែរវល់ប៉ុណ្ណោះ។ មិនគួរឲ្យលេចឮជាព័ត៌មានថាមិនត្រូវរ៉ូវគ្នានោះទេ។ មើលចុះមិនគួរឈ្លោះគ្នាឡើយ បើទាំង Chompoo និង Janie អោបគ្នាថតរូបយ៉ាងស្និទ្ធស្នាលបែបនេះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពោះកាន់តែខ្ទាតធំជាងមុន តែសម្រស់ Patricia នៅតែទាក់ភ្នែកមហាជន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


