ជីវិតកម្សាន្ដ
អតីតមិត្តស្រី Sean Jindachot ៥ ដួង សុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថៃ
ក្រៅពីមានរូបរាងសង្ហា និងទេពកោសល្យសិល្បៈនៃការសម្តែងក្នុងភាពយន្តនិងរឿងភាគល្បីៗ តារាសម្ដែងប្រុស Sean Jindachot ក៏ធ្លាប់មានមិត្តស្រីសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស ខណៈអតីតខ្លះជាតារាល្បីថែមទៀតផង។
ខាងក្រោមនេះ គឺជាតារាស្រីល្បីៗ៥ដួង ធ្លាប់លេចឮព័ត៌មានថាមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ Sean Jindachot ក្រោយពួកគេសម្ដែងរឿងភាគជាមួយគ្នាកន្លងមក។
១ Toey-Jarinporn Joonkiat

ងាកទៅមើលកាលពីច្រើនឆ្នាំកន្លងទៅ Sean ជាតួសម្ដែងក្នុងផលិតកម្ម GMM TV និងធ្លាប់សហការគ្នាក្នុងរឿងជាច្រើនជាមួយ Toey ។ ពីភាពស្និទ្ធស្នាលទៅជាស្នេហា រហូតមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហា តែចុងក្រោយក៏បែកគ្នាទៅ ព្រោះអ្នកទាំងពីរបានលាតត្រដាងថា នៅពេលនោះពួកគេគ្រាន់តែជាទីប្រឹក្សានិងមិត្តជិតស្និទ្ធបំផុតប៉ុណ្ណោះ។
២ Pat Napapa Tantrakul

តាមពិតតារាសម្ដែង Pat ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Sean ហើយបានលាតត្រដាងប្រាប់បណ្តាញសារព័ត៌មានយ៉ាងច្បាស់ពីក្ដីស្រលាញ់របស់ពួកគេ។ ប៉ុន្តែមិនយូរប៉ុន្មាន Pat បានផ្តល់បទសម្ភាសន៍ត្រង់ៗថា នាងពិតជាបែកគ្នាមែន។ ក្រោយមក Sean បានត្រឡប់មកចង់ត្រូវរ៉ូវគ្នាវិញតែ Pat មិនព្រមនោះទេ។
៣ Esther Supreeleela

ដោយសារតែអ្នកទាំងពីរឧស្សាហ៍សម្ដែងរឿងជាមួយគ្នា រហូតដល់អ្នកគាំទ្រចាប់គូក្លាយជាដៃគូដ៏ក្ដៅគគុកបំផុត។ ប៉ុន្តែក្រោយមកម្ដាយ Esther មិនពេញចិត្ត ពួកគេទាំងពីរចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា រហូតបែកបាក់ទំនាក់ទំនងមកទល់ពេលនេះ។
៤ Gypsy Keerati

ចំណែកតារាស្រីសិចស៊ី gypsy keerati ក៏ផ្ដើមពីភាពស្និទ្ធស្នាលក្លាយជាគូស្នេហ៍។ ក្រោយមកស្រាប់តែលេចឮដំណឹងមានជនទី៣ រហូតធ្វើឲ្យភាគីខាងប្រុសចេញមកសម្ភាសន៍ផ្ទាល់ពីមូលហេតុនេះថា បណ្ដាលមកពីឃ្លាតឆ្ងាយគ្នា ហើយជួបគ្នាបានតិច ហើយស្នេហាមិនរីកចម្រើនទៅមុខ ទើបបែកគ្នា ប៉ុន្តែពួកគេនៅតែអាចជាមិត្តនឹងគ្នាដដែលបើទោះបីជាបែកគ្នាក្ដី។
៥ Pim Pimprapa Tangprapaporn

សូម្បីតែស្រីស្អាត Pim ក៏ធ្លាប់ជាដៃគូដ៏ពិសេសរបស់ Sean ផងដែរ ខណៈពួកគេធ្លាប់សម្ដែងរឿងដ៏ភាគល្បី “Look Mai Laai Sonthaya” ជាមួយគ្នាធ្វើឲ្យអ្នកគាំទ្រចង់ឲ្យគូនេះស្រលាញ់គ្នាក្រៅឆាកថែមទៀត។ ខួបផ្សំកាលណោះ Sean ឧស្សាហ៍បង្ហោះរូបភាព Prim និងជូនពរខួបកំណើតដ៏យូរអង្វែងក្នុងនាមជាមិត្ត។ ដែលនេះកាន់តែធ្វើឲ្យអ្នកគាំទ្ររឿងកាន់តែជក់ចិត្ត និងចង់ដុតភ្លើងឲ្យគូស្នេហ៍មួយគូនេះស្រឡាញ់គ្នាពិតប្រាកដថែមទៀត។ ប៉ុន្តែក្រោយមកក៏គ្មានលេចឮដំណឹងពីគូនេះទៀតទេមកទល់សព្វថ្ងៃ បន្ទាប់ពីព័ត៌មានថាលោកមានសង្សារថ្មីហើយ។
យ៉ាងណាមិញមកទល់ពេលនេះ Sean Jindachot មានគូសង្សារថ្មីហើយគឺ Pipatchara ជាពិសេសគូនេះតែងតែបង្ហោះរូបភាពនិងឃ្លិបផ្អែមល្ហែមក្នុងន័យគាំទ្រគ្នាទៅវិញទៅមកថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចធ្លាយចចាមអារ៉ាមមិនត្រូវគ្នាច្រើនឆ្នាំ ពេលនេះ Chompoo និង Janie ជួបគ្នាក្នុងកម្មវិធីមួយ
ចុចអាន៖ពោះកាន់តែខ្ទាតធំជាងមុន តែសម្រស់ Patricia នៅតែទាក់ភ្នែកមហាជន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


