ជីវិតកម្សាន្ដ
នាយ កុយ រំភើបខ្លាំង ខណៈសម្តេចតេជោ ហ៊ុន សែន ផ្តល់អាទិភាពចាក់វ៉ាក់សាំងមុនគេ
ភ្នំពេញ ៖ តារាកំប្លែងលំដាប់ប្រទេសនាយ កុយ បានបង្ហាញអារម្មណ៍រំភើបខ្លាំងខណៈដែលLive សុខៗក៏ស្រាប់តែសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូល Commentផ្តល់អាទិភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩មុនគេ។

តារាកំប្លែងនាយ កុយ បានសម្តែងអារម្មណ៍រំភើបស្ទើរហោះដូច្នេះថា ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូស ហើយលោកមានប្រសាសន៍ថា លោក កុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។

នាយ កុយ បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទៀតថា នាយ កុយ ទទួលវ៉ាក់ សាំងនិងមានហាងឆេងខ្ពស់។ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេចដែលលោកបានផ្ដល់កិត្តិយសឲ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ។

តារាកំប្លែងនាយកុយបាននិយាយបន្ថែមថា ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូន ស្រីចៅប្រុសចៅស្រីឲ្យជួបតែសេចក្តីសុខកុំឲ្យមានជំងឺបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព៕
ដោយ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


