តារាទសវត្សរ៍៦០-៧០ កែវ មន្ថា ក្រោយ​បាត់​មុខ​ពី​សិល្ប:​ តាមពិត​កំពុង​សម្ងំ​រស់នៅ ងារ​ជាជំទាវ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារាទសវត្សរ៍៦០-៧០ កែវ មន្ថា ក្រោយ​បាត់​មុខ​ពី​សិល្ប:​ តាមពិត​កំពុង​សម្ងំ​រស់នៅ ងារ​ជាជំទាវ

Published

on

មហាជន​ប្រហែល​ជា​នៅ​ចាំ​មុខ​និង​ស្គាល់ ​ក្រោយ​ពេល​រម្លឹក​ដល់​ឈ្មោះ​អតីត​តារា​សម្ដែង​និង​ចម្រៀង​ល្បីល្បាញ​នា​ទសវត្សរ៍ឆ្នាំ៦០-៧០អ្នកនាង កែវ មន្ថា ខណៈ:​ដែល​កន្លងមក​គាត់​បាន​បាត់មុខ​ពី​សិល្ប:​អស់​មួយ​រយៈ​ធំ​ហើយ​មាន​ការ​សង្ស័យ​ថា​អ្នក​នាង​ប្រហែល​ចេញ​ទៅ​សំងំ​រស់នៅ​សោយសុខ​ឯ​ក្រៅ​ប្រទេស​ទៀត​ផង។

យ៉ាងណាមិញបន្ទាប់មានការសួរនាំច្រើនពីសំណាក់អ្នកគាំទ្រចង់ដឹងថាបច្ចុប្បន្ននេះ​អ្នកនាង កែវ មន្ថា កំពុង​តែ​រស់នៅ​ឯណា? ហើយ​ប្រកប​ការងារអ្វីក្រោយពេល​ឃ្លាតឆ្ងាយ​ពី​សិល្ប:? ដើម្បី​ស្រាយ​មន្ទិល​នេះ​អ្នក​នាង ស៊ិន ឧត្តមផល្លារ បាន​ចេញមុខ​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់ៗ​ថា​សព្វថ្ងៃ​អ្នកនាង កែវ មន្ថា ថ្វីត្បិត​ឃ្លាតឆ្ងាយ​ពី​សិល្ប: ​តែ​អ្នកនាង​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្មែ​យ៉ាង​សុខ​ស្រួល​ជាមួយ​ងារ​ជាជំទាវ។

បើ​យោងតាមការឲ្យដឹងពី​តារា​ចម្រៀង​អ្នកស្រី ស៊ិន ឧត្តមផល្លា បាន​បញ្ជាក់​ថា​អ្នកស្រី កែវ ម​ន្ថា អតីត​តារា​សម្ដែង​និង​ចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​ទសវត្សរ៍ ៦០-៧០គាត់​ជាតា​រា​ឯក​ស្រី​នៅ​ក្នុង​រឿង សង្សារ​ឧត្ដ មដួងចិត្តបច្ចុប្បន្ន​អតីត​តារា​សម្ដែង​រូប​នេះមាន​ឋា នៈជា​លោកជំទាវ។

អ្នក​នាង​ថា​បើទោះបច្ចុប្បន្នលោកជំទាវ កែវ មន្ថា​ បាន​ឈប់​ពី​វិស័យ​សិល្បៈ​អស់​រយៈ ពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​តែ​ លោកជំទាវ​បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យមួយនេះ។ ប៉ុន្តែ​ក្មេង​សម័យនេះភាគតិចណាស់ ដែល​បាន​ស្គាល់​គាត់ហើយ​អ្នកខ្លះដែល​ធ្លាប់​ស្គាល់ក៏​អាច​ភ្លេច​ផង​ក៏​មិន​ដឹង។

អ្នកនាង ស៊ិន ឧត្តមផល្លា បានបន្តថា​អតីត​តារា​សម្ដែង​ដ៏​ល្បីល្បាញ​រូបនេះបាន​ចូលប្រឡូក​ក្នុង​វិស័យឧស្សាហកម្មភាពយន្តសម្តែងនៅក្នុងឆ្នាំ១៩៦០ហើយ​គាត់ក៏ជា​តារា​ចម្រៀង​ផងដែរនាសម័យ នោះ។ រឿង​ដែលគាត់​សម្តែង​មានដូចជា៖ រឿង​ សង្សារ​ឧត្ដម​ដួងចិត្ត, រឿង សំណើច​ចំអក​នៃ​ព្រហ្ម​លិខិត​, រឿងគូរ​កម្ម​ទេ​បង​, រឿង ជំនោរ​កំពូលភ្នំ​, រឿង​ចិត្តម្តាយ និង​រឿង​ជាច្រើន​ទៀត​។​

បទចម្រៀងរបស់គាត់មានដូចជា៖ បទ មួល​ភ្លៅ​, បទ មិន​យក​ទេ​ប្ដី​ចាស់​, បទ គេ​ហើយ​និង​បង , បទ ថើប​មក​ចុះ​, បទ ម្ចាស់​ចិត្ត​ស្នេហ៍,បទ ប្រហារ​ដួងចិត្ត​និង​បទ​និងបទចម្រៀងជាច្រើនទៀត។ តារា​ រូប​នេះ​នៅមាន​ជីវិត បច្ចុប្បន្ន​គាត់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គាត់​មាន​ឋានៈ​ជាលោកជំទាវ​ផង​ដែរ ៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖ឡោម លក្ខិណា សម្រេចភ្ជាប់ពាក្យជាមួយ គូស្នេហ៍ជាមន្រ្តី

ចុចអាន៖ទូច ស្រី​ល័​ក្ខ និង​កូនប្រុស​ឡើង​តុលាការ​ស្អែក​នេះ​ ដើម្បី​តតាំង​ក្តី​ករណី​អតីត​ស្វាមី​ទាមទារ​កូន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ4 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ4 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ5 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ5 hours ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services