Connect with us

ជីវិតកម្សាន្ដ

ទូច ស្រី​ល័​ក្ខ និង​កូនប្រុស​ឡើង​តុលាការ​ស្អែក​នេះ​ ដើម្បី​តតាំង​ក្តី​ករណី​អតីត​ស្វាមី​ទាមទារ​កូន​

បានផុស

នៅ

​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៤ ​ខែមករា ​ឆ្នាំ២០២១​នេះ​ថា​ ស្អែក​នេះ​នាង​និង​កូន​បាន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​ឡើង​តតាំង​ក្តី​ជាមួយ​អតីត​ស្វាមី​ជនជាតិ​បរទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ខ្ញុំ​នឹង​កូន​បាន​ត្រៀមខ្លួន​ហើយ​សម្រាប់​ថ្ងៃស្អែក​ដែល​ពួក​យើង​នឹង​ជួបគ្នា​នៅ​សាលាដំបូង​សួរ​ថា​ អស់​លោក​ស្រី​អ្នកនាង​កញ្ញា​មួយចំនួន​តូច ​ដែល​និយាយ​ថា ឲ្យ​កូន​គេ​ជួប​ឪពុក​គេ​ផង​ មាន​ដឹង​ទេ​ថា​ជា​ឈាម​របស់​គេ គេ​មិន​ខ្វល់​ផង។

តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​និយាយ​បន្ត​ថា ​កន្លងមក​ជាង​១​ឆ្នាំ​ជាង​មក​ហើ​យ​ហេតុអ្វី​អស់​លោក​ស្រី​អ្នកនាង​កញ្ញា​មិន​ទៅ​សួរ​គេ​ផង​ថា​ ហេតុ​អី​បានចិត្ត​ដាច់​ចុះ​ចោល​ប្រពន្ធ​កូន​ទៅ​ភ្ជាប់ពាក្យ​នឹង​ស្រី​ថ្មី​បែបនេះ? កុំ​ឲ្យ​ក្តៅ​បើមិនដឹង​កុំ​ចេះតែ​បំពាន​និយាយ​អ្វី​មិន​ត្រឹមត្រូវ។ មួយ​រយរៀល​ខ្មែរ​មិន​ដែល​ផ្ញើ​ឲ្យ​កូន​ផង​ពេល​កូន​ឈឺ​តើវត្តមាន​ឪ​ពុក​គាត់​នៅទីណា ? សូម្បីតែ​តេ​មក​សួរ​កូន​ក៏​មិន​ដែរ​ផង​លោក។

សូម​បញ្ជាក់​ថា ​អ្នកនាង ទូច ស្រី​ល័​ក្ខ និង​អតីត​ស្វាមី​ក្រោយពេល​ភ្ជាប់​ចំណង​ស្នេហ៍​មាន​រយៈ​ពេល​ច្រើន​ឆ្នាំ​រហូត​ឈាន​ដល់​ចំណងអាពាហ៍ពិពាហ៍​ប​ង្កើត​បានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​នោះ​ក៏​ស្រាប់តែ​ធ្លាយ​ដំណឹង​នៃ​ការ​ប្រេះឆា​ស្នេហ៍ ​ក្រោម​ហេតុផលរស់​នៅ​មិន​ចុះសម្រុង​និង​ការ​លួចលាក់​ផិតក្បត់​មាន​ស្រី​ថ្មី​ពី​សំណាក់​ភាគី​ខាង​ប្រុស​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៤១ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៤២ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម