Connect with us

ជីវិតកម្សាន្ដ

ជិតចូលឆ្នាំ ! ពេជ្រ សោភា រម្លឹកដល់ឪពុកអួលដើម.ក

បានផុស

នៅ

ទោះបីជា​មក​ទល់​ពេលនេះ​លោក​ឪពុក​ជាទី​ស្រលាញ់​បាន​ចែក​ឋាន​ទៅ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ក្តី តែ​សម្រាប់​កំពូល​តារា​ចម្រៀង​ស្រី ពេជ្រ សោភា នៅតែ​បន្ត​ការ​នឹករលឹក​គ្រប់​ពេល​ចំពោះ​លោក​ឪពុក​ខ្លួន​ដោយ​គ្មាន​ថ្ងៃ​រំសាយចិត្ត​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់​រាល់ពេល​ដែល​តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា រម្លឹក​ដល់​លោក​ឪពុក​ពេលណា គេ​ឃើញ​នាង​តែង​បង្ហាញ​ពី​អារម្មណ៍​ក្ដុកក្ដួល និង​សោកសៅ​ជានិច្ច។ តួយ៉ាង​នៅ​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០២៣ ដែល​ជា​ពេលវេលា​ជិត​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ តារា​ចម្រៀង ពេជ្រ សោភា បាន​បង្ហោះ​រូបភាព​ភ្ជាប់​នឹង​សារ​នឹក​ដល់​ឪពុក​ផង​ដែរ។

ពេជ្រ សោភា បាន​រៀបរាប់​សារ​ទាំង​ក្តី​នឹក​ស្រណោះ​អាឡោះអាល័យ និង​សួរ​អារម្មណ៍​ទៅកាន់​អ្នក​គាំទ្រ​ថា មាន​អ្នក​នឹក​ពុក​ពេល​ជិត​ចូលឆ្នាំ​ទេ​? អារម្មណ៍​គ្មាន​ពុក​យ៉ាងណា​ដែរ​? ឯកា​ទេ​?​។ បន្ទាប់ពី​ការ​បង្ហោះ​របស់​ពេជ្រ សោភា បែបនេះ តារា​ស្រី ឈិន ម៉ា​និច្ច បាន​ឆ្លើយ​ថា នឹក​ខ្លាំង​ណាស់​បង។

តាមរយៈ​នេះ​គឺ​មាន​ការ​ឆ្លើយ​ស្រដៀង​គ្នា​ថា ពេល​បុណ្យ​ភ្ជុំ ឬ​ចូលឆ្នាំ គាត់​តែងតែ​សួរ​គេឯង​ថា កូន​មួយ​នឹង​មិន​សូវ​បាន​នៅផ្ទះ​ទេ ហើយ​មិន​ដែល​បាន​សុខ​ស្រួល​ដូច​គេ ហេតុអ្វី​កូន​មួយ​នឹង​ចូល​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​ពិបាក ចូលឆ្នាំ​មិនសូវ​បាន​ឃើញ​មុខ​(​ឥឡូ​វ​គាត់​ទៅ​ចោល​យើង​ហើយ​)។

គួរ​រម្លឹក​ថា ឪពុក​ជាទី​ស្រលាញ់​របស់​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នកនាង ពេជ្រ សោភា បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤ ដែល​គិត​មកដល់ពេលនេះ មាន​រយៈពេល​ប្រមាណ ៩ ឆ្នាំ ទៅ​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម