ជីវិតកម្សាន្ដ
តារាស្រីជប៉ុនម្នាក់ លាតត្រដាងភាពខ្មៅងងឹតក្រោយខ្នងនៃឧស្សាហកម្មកម្សាន្តកូរ៉េ
តារាស្រីជប៉ុន Miya ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី GWSN បាននិយាយលាតត្រដាងភាពខ្មៅងងឹតនៃខាងក្រោយខ្នងឧស្សាហកម្មកម្សាន្ត Kpop និងការពិតខ្លះៗនៃការក្លាយជាតារានៅក្នុងប្រទេសកូរ៉េ ។

នៅថ្ងៃទី ២២ ខែឧសភា Miya បានចែករំលែកជីវិតរបស់នាងក្នុងនាមជាតារាកូរ៉េជាមួយកាសែត Asahi Shimbun របស់ប្រទេសជប៉ុន។ នាងបានពណ៌នាពេលវេលារបស់នាងក្នុងនាមជាអ្នកហ្វឹកហាត់ថាដូចជា«ការរស់នៅក្នុងគុក» តារាជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា “យើងចាប់ផ្ដើមហាត់ភ្លាមៗពេលត្រឡប់មកផ្ទះនិងពីសាលា”។

នាងបានរកឃើញថាវាមិនមែនជារឿងធំនោះទេ ព្រោះមនុស្សជាច្រើនត្រូវឆ្លងកាត់រឿងដូចគ្នាដើម្បីក្លាយជាតារា ទោះជាយ៉ាងណាក៏ដោយ របបអាហារដ៏ហួសហេតុ គឺជាអ្វីដែលធ្វើឱ្យនាងភ័យខ្លាច។ រាល់ពេលដែលពួកគេទៅហាត់ Miya និងអ្នកផ្សេងទៀតបានថ្លឹងថ្លែងនៅចំពោះមុខអ្នកគ្រប់គ្រង បន្ទាប់មកពួកគេត្រូវរាយការណ៍អំពីរបបអាហាររបស់ពួកគេប្រចាំថ្ងៃ ដោយពួកគេតែងតែញ៉ាំចេក ស៊ុតឆ្អិនប៉ុណ្ណោះ ។

ក្នុងនោះ Miya បាននិយាយចែករំលែកថា”ខ្ញុំមានអារម្មណ៍ថាខ្ញុំឆ្កួតហើយ។ ក្រុមហ៊ុនរបស់យើងតឹងតែងណាស់។ ខ្ញុំគ្មានពេលទំនេរ គ្មានលុយ ហើយទូរស័ព្ទដៃរបស់ខ្ញុំត្រូវបានរឹបអូស។ ខ្ញុំស្ទើរតែមិនអាចទាក់ទងគ្រួសាររបស់ខ្ញុំបាន”។ នាងបានបន្ថែមទៀតថា “សមាជិកក្រុមកាន់តែស្និទ្ធស្នាលពេលពួកគេលួចញ៉ាំនំជាមួយគ្នា និងពេលពួកគេទទួលបានពីអាហារសម្រាប់បុគ្គលិកអំឡុងពេលថត MV “។

យ៉ាងណាមិញ GWSN គឺជាក្រុមចម្រៀងកូរ៉េមានចម្រុះជាតិសាសន៍ដែលមានសមាជិក ៧ នាក់គឺ Miya, Seoky oung, Seoryoung, Anne, Minju, Soso និង Lena ។ តារាស្រីទាំងពីរបានបង្ហាញខ្លួន ដំបូងក្នុងខែកញ្ញា ឆ្នាំ ២០១៨ បន្ទាប់មកពាក់កណ្តាលទីពីរនៃឆ្នាំ ២០២១ ក្រុមចម្រៀងនេះបានប្តឹងផលិតកម្ម The Wave Music ដោយសុំឱ្យបញ្ចប់កុងត្រា ក្រោយពីឈ្នះក្តី Miya មានបំណងអភិវឌ្ឍខ្លួនជាម៉ូដែល ឬតារាសម្ដែង ដោយនាងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖V នឹងមិនចូលរួមកម្មវិធីមហោស្រពភាពយន្ត Cannes ក្រោយផ្ទុះរឿងអាស្រូវជាមួយ Jennie
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


