ជីវិតកម្សាន្ដ
V នឹងមិនចូលរួមកម្មវិធីមហោស្រពភាពយន្ត Cannes ក្រោយផ្ទុះរឿងអាស្រូវជាមួយ Jennie
បន្ទាប់ពីសារព័ត៌មានកូរ៉េមួយចំនួនបានបញ្ជាក់ថា V ដែលជាសមាជិកក្រុម BTS នឹងចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ Cannes លើកទី ៧៦ ផលិតកម្មគ្រប់គ្រង Bighit Music បានបដិសេធព័ត៌មាននេះ បន្ទាប់មានពាក្យចចាមអារ៉ាមណាត់ជួបគ្នាជាមួយ Jennie នៃក្រុម BLACKPINK ។

ជាក់ស្ដែងព័ត៌មាននេះបានផ្ទុះឡើងបន្ទាប់ពី V ខ្លួនឯងបានបង្ហោះរូបភាពលិខិតអញ្ជើញពីម៉ាកសំលៀកបំពាក់ Celine ដែលបានអញ្ជើញលោកចូលរួមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Cannes ។ រឿងនេះធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ហើយសង្ឃឹមថានឹងឃើញតារាប្រុសរូបនេះ ដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តដ៏ល្បីមួយនេះ ហើយទស្សនិកជនជាច្រើនថែមទាំងទន្ទឹងរង់ចាំឃើញ V និង Jennie សមាជិកក្រុម BLACKPINK ដើរជាមួយគ្នានៅលើកម្រាលព្រំក្រហម ក្រោយពីមានពាក្យចចាមអារ៉ាមទាក់ទងគ្នាជាបន្តបន្ទាប់ ។

ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាការអញ្ជើញពីម៉ាកយីហោ Celine នេះអនុវត្តតែចំពោះព្រឹត្តិការណ៍ម៉ូដផ្ទាល់ខ្លួនប៉ុណ្ណោះ។ ផលិតកម្មបានប្រកាសថា “V កំពុងនៅប្រទេសបារាំងដើម្បីរៀបចំចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់ខ្ពស់មួយ ដោយV នឹងមិនចូលរួមកំរាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes” ។

ភ្លាមៗបន្ទាប់ពីការប្រកាសពីផលិតកម្មបានបង្ហោះ អ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំងដោយ V មិនបង្ហាញខ្លួននៅនៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes ដូចដែលការរំពឹងទុករបស់ពួកគេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK បំបែកឯកត្តកម្មរកចំណូលលើសពី ១០០ លានដុល្លារ ពីការប្រគំតន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


