Connect with us

ជីវិតកម្សាន្ដ

ភ្លេចៗខ្លួន កូនស្រីដំបូង Patricia Good ជិតដល់ថ្ងៃសម្រាលហើយ

បានផុស

នៅ

ក្រោយរង់ចាំអស់ជាច្រើនខែ ពេលនេះតារាសម្ដែង Patricia ​Good និងស្វាមីដែលជាសេដ្ឋីប្រាក់ពាន់លាន Note Wiset ជិតបានឃើញមុខកូនស្រីដំបូងហើយ ព្រោះវេលាសម្រាលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ តារាសម្ដែង Patricia Good បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងស្វាមី និងកូនស្រីក្នុងផ្ទៃដែលកំពុងគ្រប់ខែក្នុងខែនេះ និងកំពុងរង់ចាំថ្ងៃសម្រាល។ ជាមួយនឹងរូបភាពអនុស្សាវរីយ៍មុនថ្ងៃសម្រាលទាំងនោះ ម៉ាក់ៗថ្មោងថ្មីបានសរសេរខេបសិនទាំងក្ដីរំភើបថា “ជួបគ្នាឆាប់ៗកូនស្រីសម្លាញ់ម៉ាក់” (See you soon baby girl) ។

មិនត្រឹមតែប៉ាម៉ាក់នោះទេ ដែលបង្ហាញក្ដីរំភើប សូម្បីអ្នកគាំទ្រក៏បានសម្ដែងក្ដីរីករាយ និងត្រេកអរជាមួយគូស្នេហ៍ Patricia-Note ផងដែរ។ ពួកគេនាំគ្នាលើកឡើងស្រដៀងគ្នាថា ចង់ឃើញមុខក្មេងតូចឆាប់ៗណាស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Chompoo ទម្លាយអារម្មណ៍ពិត ក្រោយមានគេរិះគន់ឈុតក្នុងកម្មវិធី Cannes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម