ជីវិតកម្សាន្ដ
Son Ye Jin ហ៊ានចាយលុយ ១៩ លានដុល្លារ ទិញផ្ទះសម្រាប់មើលថែកូនប៉ុណ្ណោះ
បច្ចុប្បន្ននេះ Son Ye Jin ចាប់ផ្តើមវិលចូលវិស័យសិល្បៈវិញហើយ បន្ទាប់ពីសំងំមើលថែកូនមួយរយៈ
ស្របពេលដែលនៅថ្ងៃទី ១៩ ខែមិថុនា យោងតាម Sedaily បានឲ្យដឹងថា នាងហ៊ានចំណាយប្រាក់ ៤ពាន់លានវ៉ុន (ស្មើនឹង ១៩ លានដុល្លារអាមេរិក) ដើម្បីទិញផ្ទះមួយនៅផ្លូវ Gangnam។

យ៉ាងណាមិញ កាលដែលតារាស្រីរូបនេះ អាចចំណាយប្រាក់យ៉ាងច្រើន វិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីមើលថែកូនតូចៗ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈគេដឹងថា Son Ye Jin បានចុះកិច្ចសន្យាទិញ-លក់ផ្ទះនេះកាលពីឆ្នាំមុន ហើយទើបតែបញ្ចប់ការទូទាត់នៅចុងខែឧសភាឆ្នាំនេះ។ ផ្ទះនេះមានផ្ទៃដី ២៧៨ ម៉ែត្រ និងរួមបញ្ចូលពីរជាន់ បន្ទប់ក្រោមដីមួយ។ អចលនទ្រព្យនេះគ្រាន់តែដើរប្រហែល២ នាទីទៅកាន់រថភ្លើងក្រោមដី ហើយមានទីតាំងស្ថិតនៅក្នុងទីតាំងល្អបំផុត។
ទោះយ៉ាងណា មិនមែនជារឿងចម្លែកនោះទេសម្រាប់តួឯកស្រីក្នុងរឿង “Crash Landing on You”ចាយលុយរាប់លាបដុល្លារបែបនេះ។ នេះក៏ដោយសារតែមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាតម្លៃនៃការថតរឿងរបស់ Son Ye Jin គឺប្រហែល ១០០ លានវ៉ុន ក្នុងមួយភាគឯនោះ។ ប្រាក់ចំណូលរបស់នាងក៏បានមកពីកិច្ចសន្យាជាតំណាងម៉ាកយីហោ ការផ្សាយពាណិជ្ជកម្មគ្រឿងសម្អាង ម៉ូដសំលៀកបំពាក់ និងទឹកដោះគោទារកដែលមានចំនួនច្រើនជារៀងរាល់ឆ្នាំផងដែរ។
សូមជម្រាបដែរថា Son Ye Jin សម្រាលកូនកាលពីចុងខែធ្នូឆ្នាំមុន ដែលនៅពេលនេះគ្រប់ព័ត៌មានទាក់ទងនឹងនាង និងស្វាមីបានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយ។ ដូចឪពុកម្តាយល្បីៗជាច្រើននៅក្នុងប្រព័ន្ធ showbiz ដែរ Hyun Bin និង Son Ye Jin ជ្រើសរើសការពារកូនរបស់ពួកគេដោយសំងាត់។
ជាក់ស្ដែង ក្នុងកិច្ចសម្ភាសន៍មួយ ស្វាមីរបស់តារាស្រីរូបនេះ មិនអាចលាក់បាំងអារម្មណ៍រំភើបរបស់ខ្លួនឡើយ នៅពេលនិយាយអំពីមុខកូនប្រុសរបស់ខ្លួន។ លើសពីនេះ Hyun Bin គិតថាលោកមានទំនួលខុសត្រូវច្រើនជាងពេលដែលនៅលីវដោយបញ្ចាក់ថា “បច្ចុប្បន្ន ទំនួលខុសត្រូវនៅលើស្មារបស់ខ្ញុំគឺធំជាងពីមុន។ ក្នុងនាមជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ខ្ញុំត្រូវធ្វើអ្វីៗគ្រប់យ៉ាងឲ្យបានល្អ ដើម្បីក្លាយជាគំរូដ៏ល្អសម្រាប់កូន”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រមានការសង្ស័យ Lisa សមាជិក Black pink ណាត់ជួប Park Bo Gum

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?