ជីវិតកម្សាន្ដ
អ្នកគាំទ្រមានការសង្ស័យ Lisa សមាជិក Black pink ណាត់ជួប Park Bo Gum
មានគាំទ្រជាច្រើនបាននិយាយថាពួកគេបានឃើញ Lisa សមាជិក Blackpink ទៅទស្សនាកាប្រគំតន្ត្រីនៅទីក្រុង សេអ៊ូល ជាមួយបុរសអាថ៌កំបាំងម្នាក់ ដូច្នោះហើយ ទើបការសង្ស័យថាបុរសម្នាក់នោះគឺជាតារាសម្តែង Park Bo Gum ។

ថ្មីៗនេះ តារាចម្រៀងប្រុសដ៏ល្បី Bruno Mars បានមកសម្តែងនៅឯកីឡដ្ឋាន Jamsil Olympic Main Stadium ទីក្រុងសេអ៊ូល។ បន្ថែមពីលើនេះបានទាក់ទាញតារា K-Pop ល្បីៗជាច្រើនដួងទៅចូលរួមទស្សនា ក្នុងចំណោមតារាល្បីៗ Lisa បានបង្ហាញវត្តមាននៅទីនោះផងដែរ នៅពេលដែលគេឃើញ នាងចូលកីឡដ្ឋានជាមួយបុរសចម្លែកម្នាក់ក្នុងឈុតខ្មៅ។ មុខរបស់គាត់ត្រូវបានគ្របដោយមួកធុង ពណ៌ខ្មៅ ដូច្នេះវាពិបាកក្នុងការកំណត់អត្តសញ្ញាណថានរណាជាមនុស្សនេះ ។

ទន្ទឹមនឹងនោះ អ្នកទស្សនាជាច្រើនក្នុងការប្រគំតន្ត្រី និងអ្នកនិយមលេងអ៊ីនធឺណិតបានគិតថាបុរសនោះគឺ Park Bo Gum។ មូលហេតុគឺដោយសារតែសំលៀកបំពាក់ រួមទាំងកាបូប Celine ដែលធ្លាប់ប្រើដោយ Park Bo Gum ជាងនេះទៅទៀត កាយវិការរបស់បុគ្គលម្នាក់នេះគឺពិតជាស្រដៀងនឹងតារាប្រុសម្នាក់នេះណាស់ ។

យ៉ាងណាមិញ ក្រោយពីពាក្យចចាមអារ៉ាមកំពុងផ្ទុះខ្លាំងនៅលើអ៊ីនធឺណិតខាងភាគីទាំងពីរពុំមានការឆ្លើយតបនៅឡើយទាំងតារាសម្តែង Park Bo Gum និងខាងផលិកម្ម YG Entertainment ដែលជាទីភ្នាក់ងារគ្រប់គ្រង Lisa សមាជិក Blackpink ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តួឯកស្រីរឿង “F4កូរ៉េ” ចាញ់ក្ដីរឿងបណ្ដឹង ត្រូវបង់ប្រាក់រាប់លានដុល្លារឲ្យផលិតកម្ម
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


