ជីវិតកម្សាន្ដ
ម្ដាយ ល្អហួស ចេញមុខបញ្ជាក់មូលហេតុរឿងជួលជាងធ្វើសក់ពីថៃ
ថ្មីៗនេះ មានការចាប់អារម្មណ៍ និងផ្ទុះការវែកញែក ក៏ដូចជាការរិះគន់មួយចំនួន ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានដំណឹង និងព័ត៌មានថា គ្រួសារ ល្អហួស ត្រៀមជួលជាងឯកទេសធ្វើសក់ពីប្រទេសថៃឲ្យកូនស្រី នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្របវរកញ្ញាវ័យក្មេងកម្ពុជា ២០២៣ នាដើមខែសីហា ខាងមុខ។

បន្ទាប់ពីមានព័ត៌មានខាងលើ ភ្លាមៗនោះក៏មានការវែកញែក ដោយខ្លះបានបង្ហាញការមិនពេញចិត្ត ចំណែកខ្លះទៀតគាំទ្រ ខណៈមតិមួយចំនួនក៏បានលើកជាសំនួរថា “ហេតុអ្វីបានជាមិនជួលជាងធ្វើសក់នៅស្រុកខ្មែរចាំបាច់ទៅជួលជាងមកពីប្រទេសគេ?”។
ជុំវិញបញ្ហានេះ អ្នកនាងដេននី ក្វាន់ ដែលត្រូវជាម្ដាយរបស់ ល្អហួស បានចេញមុខបកស្រាយចំពោះចម្ងល់របស់មហាជនភ្លាមៗ។

អតីតតារាសម្ដែងល្បីឈ្មោះអ្នកនាង ដេននី ក្វាន់ ម្តាយ ល្អហួស បានបញ្ជាក់ថា «ឆ្លើយតបទៅកាន់បងប្អូនមួយចំនួនដែលយល់ច្រឡំថានាងខ្ញុំមិនឱ្យតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមកនេះ ជាឆាតដែលខាងខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់ គឺជាប់កក់គេអស់ហើយ មិនអាចធ្វើឱ្យកូនស្រីខ្ញុំបានទេ អីចឹងហើយទើបខ្ញុំសម្រេចចិត្តជួលជាងពីក្រៅប្រទេសមក។ សក់កូនស្រី ខ្ញុំវែង ហើយក្រាស់ណាស់ពិបាកនឹងរកជាងធ្វើឲ្យត្រូវ ឈប់បានឈប់ទៅអារឿងតែស្ករ កុំមើលតែមួយជ្រុង គឺគ្រប់យ៉ាងមានហេតុ មានផល»។

បន្ថែមពីនេះអ្នកនាង ដេននី ក្វាន់ បាននិយាយថា «នៅថ្ងៃទី ០៥ ខែសីហា ក៏មានការប្រកួតផ្ដាច់ព្រ័ត្រMiss ដល់ទៅ ៣ (MMC, LM C, MPC) ចំនួនអ្នកប្រកួតជិត ១០០នាក់ ហើយការកក់ជាងសក់មិនមែនងាយទេ ព្រោះ ប្រកួតចំថ្ងៃតែមួយ គេក៏ត្រូវការជាងដូចយើងដែរ យើងកក់ជាងខ្មែរមិនបានវាមិនចម្លែកនោះទេ ចិត្តខ្ញុំជាម្តាយត្រូវរកគ្រប់វិធីដើម្បីបានជាងមកធ្វើសក់ឱ្យកូន ព្រោះថ្ងៃនោះ ជាថ្ងៃពិសេសបំផុតសម្រាប់កូនស្រីខ្ញុំ»។

គួរបញ្ជាក់ថា អ្នកនាង ដេននី ក្វាន់ ដែលជាម្តាយ ល្អហួស បានបញ្ជាក់កាលពីថ្មីៗដែរថា ស្វាគមន៍ជាងធ្វើ សក់ដ៏ល្បីប្រចាំប្រទេសថៃដែលនឹងមកធ្វើសក់ឱ្យកូនស្រី ល្អហួស ក្នុងថ្ងៃប្រកួត Miss Preteen International Cambodia វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃ ០៥ ខែសីហា ឆ្នាំ២០២៣។

ទន្ទឹមនេះ គេក៏កត់សម្គាល់ឃើញថា បើផ្អែកលើសមត្ថភាព ភាពប៉ិនប្រសប់ ទាំងការសម្ដែង ច្រៀង រាំ និងដើរម៉ូដ បូកផ្សំជាមួយសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ ល្អហួស បានធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តនាងជាខ្លាំង។ ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រយល់ថា ល្អហួស នឹងទទួលបានលទ្ធផល ល្អជាក់ជាមិនខានក្នុងការប្រកួតមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


