Connect with us

ជីវិតកម្សាន្ដ

ល្អហួស ដាក់គោលដៅចូលប្រកួត MUC ក្រោយបញ្ចប់ជំហ៊ានទី២ របស់ខ្លួន សម្រាប់ Miss Teen Cambodia

បានផុស

នៅ

ជូរី ល្អហួស បានបញ្ជាក់ប្រាប់ឲ្យអ្នកគាំទ្ររបស់ខ្លួន ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាថា ខ្លួនបានដាក់គោលដៅរួចជាស្រេចក្នុងការចូលប្រកួតកម្មវិធីសម្រស់ Miss Universe Cambodia ក្រោយបញ្ចប់ជំហ៊ានទី២ Miss Teen Cambodia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានៃការប្រកាសខាងលើនេះដែរ អតីតម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ ជូរី ល្អហួស ដែលកន្លងទៅធ្លាប់ដណ្តើមបានឈ្នះមកុដតាមរយ:ការប្រកួតលើឆាកអន្តរជាតិ Miss Preteen Junior Idol World 2024 ក៏បានធ្វើការស្ទាបស្ទង់មតិមហាជនអ្នកគាំទ្រដែរថា ប្រសិនបើខ្លួនប្រកួតកម្មវិធីសម្រស់ Miss Universe Cambodia តើអ្នកគាំទ្រចង់ឱ្យនាងបង្ហាញវត្តមានប្រកួតនៅឆ្នាំណា។

តាមរយ:បំណងនេះដែរ មានអ្នកមួយចំនួនបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យ ល្អហួស ចូលរួមប្រកួតកម្មវិធីសម្រស់ខាងលើព្រោះពួកគេជឿជាក់លើសមត្ថភាពនិងចំណេះដឹងរបស់នាងដែលមានស្រាប់។

ជាការកត់សម្គាល់ ក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស កន្លងមកតែងបានបង្ហាញការប្តេជ្ញាចិត្តដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍កម្ពុជា លើឆាកជាតិឆាកអន្តរជាតិឲ្យបាននៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។

គួររំលឹកដែរថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជាក៏​ធ្លាប់​ថ្លែង​ការ​កោត​ស​សើរ​ចំពោះល្អហួសផង​ដែរចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យក​វប្បធម៌​របស់ខ្មែរ​ទៅ​បង្ហាញ​ដល់​ពិភពលោក​តាម​រយៈ​វេទិការ​ប្រឡង​ជា​អន្តរជាតិ ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម