ជីវិតកម្សាន្ដ
ល្អហួស រំលឹកគ្រាប្រកួតដណ្តើមមកុដនៅថៃ និងប្រាប់ហេតុផលដែលអាចប្រើភាសាថៃបាន តែមិននិយាយ
អតីតម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជា ឆ្នាំ២០២៣ ជូរី ល្អហួស ដែលកន្លងទៅដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 ចេញមករំលឹកថា ពេលដែលនាងចេញទៅប្រកួតដណ្តើមមកុដនៅប្រទេសថៃ គឺខ្លួនអាចនិយាយថៃបាន ប៉ុន្តែដាច់ខាតនាងមិននិយាយព្រោះយល់ថាគ្មានតម្លៃទេ។

បវរកញ្ញា ជូរី ល្អហួសបានបញ្ជាក់ប្រាប់មូលហេតុថា ដោយសារតែនាងស្គាល់ច្បាស់ពីសន្តានចោរសៀមហើយនាងមានមោទនភាពខ្លាំងណាស់ដែលឈ្នះមកុដលើទឹកដីសៀម ជាពិសេសកាន់ដៃជាមួយសៀម យកឈ្នះសៀមយកជោគជ័យជូនជាតិមាតុភូមិ។
ល្អហួស បានលើកឡើងថា “ពេលនាងខ្ញុំទៅប្រកួតដណ្តើមមកុដនៅប្រទេសសៀម នាងខ្ញុំអាចនិយាយភាសាសៀមបានពេលដែលនាងខ្ញុំប្រកួតនៅទីនោះប៉ុន្តែនាងខ្ញុំមិននិយាយជាដាច់ខាតដោយសារតែ ភាសារសៀមវាគ្មានតម្លៃដែលឱ្យនាងខ្ញុំត្រូវនិយាយ”។
ជាការពិតក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស ជារឿយៗតែងបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ទៅលើឆាកជាតិឆាកអន្តរជាតិ។

គួរបញ្ជាក់ដែរថា កន្លងមកសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់ថ្លែងការកោតសសើរចំពោះល្អហួសផងដែរ ចំពោះការខិតខំប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិ៕ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


