Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MTC ថា នឹងប្រើសំឡេងបើកបង្ហាញការពិតនៃទង្វើឈ្លានពានថៃ លើឆាកអន្តរជាតិនៅឆ្នាំ២០២៦

បានផុស

នៅ

បន្ទាប់ពីជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ជូរី ល្អហួស បានចេញមុខអះអាងឆន្ទ:ជាថ្មីថា នាងនឹងបេ្តជ្ញាប្រើសំឡេងរបស់កម្ពុជា និងក្នុងនាមកូនខ្មែរបើកបង្ហាញលើឆាកអន្តរជាតិនៅឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ កាលពីថ្មីៗកន្លងទៅ ជូរី ល្អហួស ធ្លាប់បានប្រកាសហើយថា បើឆ្នាំនេះឈ្នះមកុដក្នុងការប្រកួតវិស័យបវរកញ្ញាក្នុងស្រុកហើយមានឱកាសតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ខ្លួននឹងបង្ហាញឲ្យអន្តរជាតិបានដឹងនូវបញ្ហាសង្គ្រាមឈ្លានពានរបស់សៀមដែលជាអ្នកចាប់ផ្តើមមកលើបូរណភាពទឹកដីកម្ពុជា ពិសេសល្បិចកល់ដ៏កខ្វក់របស់ចោរឈ្លានពាន។

ជាមួយគ្នានេះដែរ ល្អហួស បានបញ្ជាក់ជាថ្មីថា សំឡេងពិតរបស់កម្ពុជានឹងបើកបង្ហាញនៅលើឆាកអន្តរជាតិនៅឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបថា នៅក្នុងថ្ងៃប្រឡងផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Teen Cambodia 2025 បវរកញ្ញាយុវតី ល្អហួស បានលើកយកប្រធានបទ “២៤ កក្តដា ខ្មែររងការបាញ់ប្រហារពីថៃ” មកនិយាយទាំងអួលដើមកនៅក្នុងកម្មវិធីប្រកួតមួយនេះ។ ក្នុងនោះគេសង្កេតឃើញមហាជនជាច្រើន បានបង្ហាញការគាំទ្រ និងកោតសរសើរខ្លាំង ចំពោះការលើកយកប្រធានបទខាងលើនេះមកបង្ហាញទៅកាន់ពិភពលោក៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម