ជីវិតកម្សាន្ដ
ទោះជោគជ័យបន្តបន្ទាប់! ល្អហួស នៅតែបន្តដុះខាត់សមត្ថភាពជានិច្ច ដើម្បីទៅកាន់ដំណែងម្ចាស់មកុដបន្ទាប់ទៀត
ឆ្លងកាត់ការប្រកួតវិស័យបវរកញ្ញាទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានធ្វើការចែករំលែកបទពិសោធនខ្លួនថា គ្រប់ការប្រកួតនៅលើឆាកបវរកញ្ញា អ្នកដែលមានសមត្ថភាពខ្លាំង គឺជាម្ចាស់មកុដហើយអ្វីដែលសំខាន់យើងក៏ត្រូវពង្រឹងសមត្ថភាពខ្លួនឯង។

ជាបទពិសោធ អតីតម្ចាស់មកុដ Miss Preteen Junior Idol World 2024 យុវតី ជូរី ល្អហួស បានឲ្យដឹងថារាល់បេក្ខភាពចូលរួមប្រកួតគឺសុទ្ធសឹងតែសម្លឹងមើលមកុដជាធំ ទាំងនាងទាំងបេក្ខភាពផ្សេងៗទៀត ខណៈនាងមិនដែលមើលងាយគូរប្រកួតថាគេអន់ឬខ្សោយជាងខ្លួននោះឡើយ។
ល្អហួស បានបញ្ជាក់ថា “រឿងដែលសំខាន់បំផុតនោះ គឺខ្ញុំត្រូវដុះខាត់សមត្ថភាពរបស់ខ្លួនឯងបន្ថែម ប៉ុន្តែបើសមត្ថភាពអ្នកផ្សេងខ្លាំងជាងខ្ញុំ និងទទួលបានមកុដធំព្រោះសមត្ថភាពគាត់ខ្លាំងម្ចាស់កម្មវិធីនិង គណ:កម្មការសុក្រឹតណាស់ពួកគាត់ជ្រើសរើសបេក្ខភាពណា ដែលមានសមត្ថភាពខ្លាំង ស័ក្តិសមនឹងគ្រងមកុដ ប៉ុន្តែបើសិនជាងនាងខ្ញុំមិនទទួលបានជោគជ័យ នៅក្នុងឆ្នាំនេះ ចាត់ទុកថាវាជាមេរៀនដែលនាងខ្ញុំកំពុងតែអាន ប៉ុន្តែមិនទាន់ដល់ចំណុចបញ្ចប់”។
ជូរី ល្អហួស បានបន្តថា ជាបទពិសោធមួយនៃជំហ៊ានជីវិត ដែលនាងយកវាមកកែប្រែដើម្បីទទួលបានចំណុចល្អៗដើម្បីយកទៅអភិវឌ្ឍន៍ចំណុចខ្លាំង និងកែប្រែភាពខ្វះខាតដែលនាងបានជួបពីមុនយកទៅបំពេញនិងបង្ហាញនៅឆ្នាំណាមួយដែលគិតថា ស័ក្តិសម ជាមួយនិងសមត្ថភាពរបស់ខ្លួន។
បន្ថែមពីនេះ ជូរី ល្អហួស បញ្ជាក់ដែរថា ឈ្នះមកុដក្នុងប្រទេស ឈ្នះមកុដក្រៅប្រទេសគឺទទួលបានក្តីស្រលាញ់ពិតប្រាកដ និងភាពកក់ក្តៅពីប្រជាជនកម្ពុជា រំដួលដែលមានក្លិនក្រអូបទោះជាទៅដល់ទីណាក៏នៅ តែមានក្លិនក្រអូប និងមានអ្នកផងចោមរោមចូលចិត្តស្រលាញ់ក្លិនផ្កាកម្ពុជា៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


