ជីវិតកម្សាន្ដ
ខ្លឹមសារដែលម្ចាស់មកុដ MTC 2025 លើកឡើង ក្លាយជាប្រធានបទរសើបសារព័ត៌មានថៃ និងក្រុមជ្រុលនិយម
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតកម្មវិធីប្រកួតសម្រស់បវរកញ្ញាយុវតី Miss Teen Cambodia 2025 បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដោយតំណែងម្ចាស់មកុដថ្មី Miss Teen Cambodia ប្រចាំឆ្នាំ២០២៥ គឺបានទៅលើ ជូរី ល្អហួស ដែលត្រៀមតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ។ ខណៈខ្លឹមសារនៃប្រធានបទដែលបវរកញ្ញាវ័យក្មេងរូបនេះ លើកមកនិយាយក្នុងកម្មវិធីប្រកួតសម្រស់ និងសមត្ថភាព កំពុងជាទីចាប់អារម្មណ៍នៃសារព័ត៌មានថៃ និងក្រុមជ្រុលនិយមថៃ។

នៅរសៀលថ្ងៃទី១៧ វិច្ឆិកានេះ សារព័ត៌មានធំមួយរបស់ថៃ Khaosod English ដែលល្បីនូវការចុះផ្សាយដំណឹងបែបញុះញ៉ុងស្ថានការណ៍ជម្លោះកម្ពុជា-ថៃ បានចុះផ្សាយដំណឹងនៃជ័យលាភីរបស់ ជូរី ល្អហួស ក្នុងចេតនារំលេចខ្លឹមសាររសើបនៃស្ថានភាពព្រំដែនប្រទេសទាំងពីរ ដោយដាក់ចំណងជើងថា ” សុន្ទរកថាដែលឈ្នះមកុដ Miss Teen Cambodia គឺការដឹងគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត “។
តួយ៉ាង ក្នុងការប្រកួតសម្រស់និងសមត្ថភាពក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ជូរី ល្អហួស បានសម្តែងនូវការអរគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងសរសើរពីការប្តេជ្ញាចិត្តរបស់លោកចំពោះសន្តិភាព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាផងដែរ។
យ៉ាងណា ក្នុងខ្លឹមសារដែលបានផ្សាយ Khaosod មិនត្រឹមតែរំលេចនូវពាក្យពេចន៍ដ៏រំជួលចិត្តរបស់បវរកញ្ញាវ័យក្មេងកម្ពុជារូបនេះទេ តែក៏សង្កត់ធ្ងន់ផងដែរលើការអំពាវនាវរបស់ម្ចាស់មកុដ Miss Teen Cambodia 2025 ដែលបានសុំឱ្យសហគមន៍អន្តរជាតិថ្កោលទោសប្រទេសថៃ ជាហេតុ ធ្វើឱ្យអ្នកជ្រុលនិយមថៃបង្ហាញការខឹងសម្បារ និងឡកលើយកម្ពុជាជាថ្មី។

កម្មវិធីប្រកួតសម្រស់បវរកញ្ញាយុវតី Miss Teen Cambodia 2025 បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ម្ចាស់មកុដ ល្អហួស មិនត្រឹមទទួលជ័យលាភីគ្រងមកុដនោះទេ គេថែមទាំងឈ្នះពានរង្វាន់ចំនួន ៦ទៀតពីកម្មវិធីផងដែរគឺ៖
១. ពានរង្វាន់Miss Princess Alanka
២. ពានរង្វាន់ Miss Theater Darling
៣. ពានរង្វា ន់ Best Interview
៤. ពានរង្វាន់ Best Evening Gown
៥. ពានរង្វាន់ Miss Social Media
៦. ពានរង្វាន់ Miss Beautiful Hair
ទន្ទឹមគ្នានេះ ក៏មានការចូលរួមអបអរសាទរពីអ្នកគាំទ្រថាស្អាតឆ្លាតពូកែអបអរសាទរ ល្អហួសក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 រំភើបពេក ខណ:ក្រុមគ្រួសាររំភើបស្ទើរហោះក្រោយឃើញ ល្អហួស ធ្វើល្អហួសពីការស្មានរហូតក្លាយាជាម្ចាស់មកុដ Miss Teen Cambodia 2025 ។

គួររម្លឹកដែរថា កាលពីថ្មីៗកន្លងទៅបវរកញ្ញាវ័យក្មេង ជូរី ល្អហួស ធ្លាប់បានអះអាងឆន្ទ:របស់ខ្លួនថាប្រសិន បើឆ្នាំនេះនាងឈ្នះមកុដក្នុងការប្រកួតវិស័យបវរកញ្ញាក្នុងស្រុកនោះ គឺខ្លួននឹងយកចម្រៀង Original ចម្រៀងពិតយកទៅច្រៀងឲ្យអន្តរជាតិបានស្តាប់ល្បិចកល់ដ៏កខ្វក់របស់ចោរឈ្លានពាន។
ក្នុងន័យនេះ ជូរី ល្អហួស ចង់និយាយដោយសំដៅថា បើខ្លួនមានឱកាសតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិនាងនឹងបង្ហាញឲ្យអន្តរជាតិបានដឹងនូវបញ្ហាសង្គ្រាមឈ្លានពានរបស់សៀមដែលជាអ្នកចាប់ផ្តើមមកលើបូរណភាពទឹកដីកម្ពុជាមុន។ការលើកឡើ ងរបស់ ជូរី ល្អហួស នេះក្រោយបវរកញ្ញាថៃម្នាក់បំភ្លៃការពិតបោកអន្តរជាតិតាមរយៈឆាកប្រកួតកម្មវិធី Mi ss Grand Internationalកាលពីថ្មីៗកន្លងទៅ ៕ អត្ថបទ : ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


