ជីវិតកម្សាន្ដ
ពែកមីចេញមុខប្រតិកម្មជំនួសនាយគ្រឿន ក្រោយមានជនអនាមិកបង្កើតផេកក្លែងក្លាយ
តារាកំប្លែងនាយ គ្រឿន ថ្មីៗនេះ ត្រូវបានជនអនាមិក លួចឈ្មោះនិងរូបថតទៅបង្កើតផេកហ្វេសប៊ុកក្លែងក្លាយ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន និងរិះគន់បុគ្គលមួយចំនួន។
ស្របពេលដែលរូបភាពនិងឈ្មោះនាយគ្រឿន ត្រូវបានគេយកទៅបង្កើតផេកក្លែងបន្លំនោះដែរ រហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ចេញប្រតិកម្មពីសំណាក់សាមីខ្លួននាយ គ្រឿន នៅឡើយទេ ។ ខណៈនាយ ពែកមី ដែលជាបងប្រុសបង្កើតបានចេញមុខការពារនិងប្រតិកម្មជំនួស។

តាមរយៈសកម្មភាពនោះ តារាកំប្លែងនាយពែកមី បានប្រតិកម្មថា ហេតុអ្វីអស់លោកដែលយករូបនាយ គ្រឿន ទៅបង្កើតផេកដើម្បីប្រយោជន៍ខ្លួនឯង អស់លោកផុសបែបនេះធ្វើអោយបងប្អូនអ្នករត់តុកតុក ជេនាយគ្រឿនងាប់ហើយ (មិនមែនផេកនាយគ្រឿនទេបងប្អូន )។
ប្រតិកម្មរបស់នាយ ពែកមី ការពារនាយគ្រឿននេះ បានធ្វើឡើងបន្ទាប់ឃើញមានការបង្ហោះនៅលើផេកហ្វេសប៊ុក មួយដែលបានយករូបភាព និងឈ្មោះនាយ គ្រឿន ទៅធ្វើការរិះគន់បងប្អូនដែលប្រកបមុខរបរ រត់កង់បីឥណ្ឌានាំអោយមានការភណ្ឌច្រឡំថា ជាចេតនារបស់នាយ គ្រឿន។ ផេកនោះបង្ហោះថា បងតុកតុក រកតែឡានទំនើបអញ្ចឹង៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


