ជីវិតកម្សាន្ដ
តារាកំប្លែង ប៉េងប៉ោង ជំងឺទឹកនោមប្រៃធ្វើទុក្ខខ្លាំង ត្រៀមចេញទៅព្យាបាលក្រៅប្រទេស
តារាកំប្លែង និងសម្ដែង អ្នកនាង មឿន និមល ហៅ ប៉េងប៉ោង មុននេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីតារាកំប្លែងរូបនេះ ទម្លាយពីអាការជំងឺទឹកនោមប្រៃកាន់តែធ្វើទុក្ខខ្លាំងលើរូបនាង។

ជាការពិតបើតាមការកត់សម្គាល់ តារាកំប្លែងអ្នកនាង ប៉េងប៉ោង មួយរយៈចុងក្រោយនេះ ហាក់មានសុខភាពមិនសូវល្អប៉ុន្មានទេ ដោយសារបញ្ហាជំងឺធ្វើទុក្ខជាបន្តបន្ទាប់ ខណៈថ្មីៗនេះ ក៏ស្រាប់តែលេចឡើងអាការជំងឺទឹកនោមប្រៃគួរឲ្យព្រួយបារម្ភទៀតផង។ ជំងឺទឹកនោមប្រៃនេះ បានធ្វើទុក្ខមកលើអ្នកនាង ប៉េងប៉ោង ដូចជាមានសភាពហើមជើង និងធ្វើទុក្ខនៅក្នុងខ្លួនប្រាណយ៉ាងពិបាកទៀតផង។

អ្នកនាង ប៉េងប៉ោង បានបញ្ជាក់ថា បន្ទាប់ពីពិសារបស់គ្រូពេទ្យម្នាក់រួចមក ក៏ស្រាប់តែមានអាការធ្វើទុក្ខខ្លាំងនៅលើខ្លួនប្រាណ ហើយក៏ទៅពិនិត្យម្តងទៀតរកឃើញថា ខ្លួនមានជំងឺទឹកនោមប្រៃដែលបណ្តាលឲ្យឈាមឡើងខ្លាំងទៀតផង។ ក្នុងនោះអ្នកនាង ក៏ត្រូវបានអ្នកស្គាល់ជំរុញឲ្យចេញទៅព្យាបាលបន្ទាន់នៅប្រទេសក្រៅឆាប់ៗ ខាងមុខទៀតផង។

អ្នកនាង ប៉េងប៉ោង ក៏បានបង្ហោះខ្លឹមសារខ្លីដោយត្អូញត្អែរពីការឈឺចាប់របស់ខ្លួនដូច្នេះថា «ឱ…!ជើងអើយ ខ្ញុំហត់ និងឈឺខ្លាំងណាស់ ពុកអើយ…»។ បន្ទាប់ពីបានឃើញបែបនេះ ក៏មានអ្នកគាំទ្រ ព្រមទាំងអ្នកសិល្បៈមួយចំនួនបង្ហាញក្តីអាណិត និងជូនពរឲ្យអ្នកនាង ប៉េងប៉ោង ឆាប់ជាសះស្បើយពីជំងឺគ្រប់ៗ គ្នា។

គួរបញ្ជាក់ថា តារាកំប្លែង និងសម្តែង អ្នកនាង ប៉េងប៉ោង កន្លងមកត្រូវបានអ្នកគាំទ្រមើលឃើញថា អ្នកនាងគឺជាសិល្បការិនីមួយរូបមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។ ហេតុផលនេះហើយ ទើបអ្នកនាង ប៉េងប៉ោង ក្តាប់បានទីផ្សារសិល្បៈច្រើនគួរសមនាពេលកន្លងមក៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


