ជីវិតកម្សាន្ដ
ក្រោយ Dispatch បង្ហាញតម្រុយគូស្នេហ៍ត្រូវទម្លាយ ហ្វេន K-pop ស្រាប់តែប្រតិកម្មមិនយល់ស្រប
អ្នកគាំទ្រនៅក្នុងវិស័យ K-pop ទូទាំងពិភពលោក ហាក់មិនយល់ស្របនឹងការទម្លាយរបស់កាសែត Dispatch ដែលបញ្ចាក់អំពីពាក្យចចាមអារ៉ាមជុំវិញគូស្នេហ៍នាពេលខាងមុខ ខណៈដែលឆ្នាំ២០២៤នេះធ្លាយពាក្យចចាមអារ៉ាមថា ជា Idol ក្នុងជំនាន់ទី២ និងជំនាន់ទី៤ ។
កាលពីថ្ងៃទី ២០ ខែធ្នូ អ្នកលេងអ៊ីនធឺណិតបានប្រមូលផ្តុំគ្នានៅលើវេទិកា Instiz របស់កូរ៉េ ហើយបានពិភាក្សាអំពីពាក្យចចាមអារ៉ាមដែលកើតឡើងទាក់ទងនឹងការលាតត្រដាងគូស្នេហ៍ឆ្នាំថ្មីរបស់ Dispatch។ នេះត្រូវបានផ្គូផ្គងនឹងប្រតិកម្មរបស់អ្នកគាំទ្រអន្តរជាតិ ក្នុងខ្សែស្រឡាយដាច់ដោយឡែកមួយ។
យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ថា មនុស្សកំពុងស្មានថាគូស្នេហ៍ដែលនឹងមកដល់នាពេលខាងមុខនឹងក្លាយជាតារា K-pop បុរសពីជំនាន់ទី២ និងជាតារា K-pop ស្រីពីជំនាន់ទី ៤។ ការបង្ហោះក៏បានលើកឡើងថា តារាប្រុសរូបនេះបច្ចុប្បន្នជាតារាសម្ដែង និងជា Idol ដ៏ពេញនិយមក្នុងពិភពសិល្បៈថែមទៀត។
ទោះយ៉ាងណាក៏ដោយស្របតាមការលើកឡើងរបស់កាសែត Dispatch ពីគូស្នេហ៍ដែលនឹងត្រូវទម្លាយនាពេលខាងមុខមិនបានធ្វើឲ្យមហាជនសប្បាយចិត្តដូចគូស្នេហ៍មុនៗនោះទេ។ ក្នុងនោះមានមតិមួយចំនួនហាក់មិនយល់ស្របព្រមទាំងប្រឆាំងដាច់អហង្ការថា នេះជាព័ត៌មានដែលមិនស៊ីគ្នាសោះ។ ជាពិសេសគ្មានអ្នកណាទៅជឿលើរឿងនេះថាជាការពិតនោះទេ។
លើសពីនេះទៀតផងដែរ មានមតិមួយចំនួនបានសម្រុកជជែកវែកញែកព្រោងព្រាតលើអ្វីដែល Dispatch បានព្រលយថា “Idol នារីជំនាន់ទី៤ជាក្រុមថ្មី ចំណែកឯ Idol ប្រុសជំនាន់ទី២ ធ្លាប់ជាតារាល្បីកាលពីមុន បច្ចុប្បន្នជាតារាសម្ដែង”។ នៅក្នុងផ្នែកបញ្ចេញមតិ អ្នកលេងអ៊ីនធឺណេតកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមនុស្សជាច្រើនជឿថា គម្លាតអាយុនឹងធ្ងន់ធ្ងរពេក ដោយសារតែភាពខុសគ្នានៃជំនាន់ពួកគេ។ ប៉ុន្តែអ្នកខ្លះមានការសង្ស័យចំពោះពាក្យចចាមអារ៉ាមដែលបានធ្វើឡើងនៅក្នុងការពិភាក្សា ខណៈដែលអ្នកផ្សេងទៀតទន្ទឹងរង់ចាំការលាតត្រដាងនាពេលខាងមុខវិញ។
ដោយឡែកងាកទៅកាន់អ្នកគាំទ្រអន្តរជាតិឯណោះវិញ បានបញ្ចេញមតិខុសពីខាងកូរ៉េ ដោយពួកគេបាននិយាយដូចគ្នាថា តើតារាប្រុសជំនាន់ទី២និងតារាស្រីជំនាន់ទី៤រូបណា ដែលនឹងត្រូវលាតត្រដាងនាឆ្នាំ២០២៤។ ប៉ុន្តែយ៉ាងណាក៏គិតថា ពួកគេសក្តិសមជាបេក្ខភាបំផុតនៅក្នុងពាក្យចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយនាបច្ចុប្បន្ននេះខ្លាំងជាងអ្នកមុនៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើតារារូបណាខ្លះដែល Dispatch នឹងបង្ហាញខ្លួនជាគូស្នេហ៍ថ្មីនៅថ្ងៃទី ១ ខែមករា?
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


