ជីវិតកម្សាន្ដ
តើតារារូបណាខ្លះដែល Dispatch នឹងបង្ហាញខ្លួនជាគូស្នេហ៍ថ្មីនៅថ្ងៃទី ១ ខែមករា?
រៀងរាល់ថ្ងៃទី ០១ ខែមករា បានក្លាយជាប្រពៃណីមួយនៅពេលដែល Dispatch ទម្លាយពីគូស្នេហ៍ជាតារាប្រចាំឆ្នាំរបស់ខ្លួន។ ហើយអ្វីដែលខាងសារព័ត៌មានមួយនេះតែងតែលើកយកចងក្រងយ៉ាងល្អិតល្អន់ មិនត្រឹមតែភស្តុតាងរូបថតប៉ុណ្ណោះទេ ថែមទាំងមានព័ត៌មានលម្អិតគួរឲ្យទាក់ទាញ ដែលទុកចន្លោះតិចតួចសម្រាប់ការសង្ស័យអំពីភាពត្រឹមត្រូវនៃទំនាក់ទំនងទាំងនេះប៉ុណ្ណោះ។
មកដល់ចុងឆ្នាំ២០២៣នេះ គឺជាពេលវេលាវិលជុំនិងឆ្នាំថ្មីខាងមុខកាន់តែកៀកដូចគ្នា ដូច្នេះហើយអ្នកលេងអ៊ីនធឺណេតក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនហាក់មានការងឿងឆ្ងល់ម្តងទៀតថា តើគូស្នេហ៍តារាមួយណានឹងត្រូវបានបង្ហាញនៅឆ្នាំ ២០២៤ ខាងមុខ?
ក្រោយមក អ្នកលេងអ៊ីនធឺណិតម្នាក់បានធ្វើការទស្សទាយថា គូស្នេហ៍ដែលត្រូវបង្ហាញដោយ Dispatch នៅឆ្នាំនេះ នឹងជាគូស្នេហ៍តារាល្បីជួរមុខនៅក្នុងប្រទេសមិនខានឡើយ។
ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធឺណិតផ្សេងទៀតបានចូលរួមក្នុងសហគមន៍អនឡាញ ដើម្បីបញ្ចេញមតិលើប្រធានបទនេះផងដែរ។ ពួកគេបានបញ្ចេញមតិថា ឆ្នាំនេះអាចជាគូស្នេហ៍តារាសម្ដែងដែលលេចឮថា ពួកគេធ្លាប់សម្ដែងរឿងភាគជាមួយគ្នាកន្លងមក។ Dispatch អាចមិនចាប់បានគូស្នេហ៍តារាចម្រៀងទៀតនោះទេ ព្រោះឆ្នាំ២០២៣ ក៏មានភត្តុតាងច្រើនទាក់ទងនឹងតារាចម្រៀងដែរ។
យ៉ាងណាមិញ ទស្សនិកជនជាច្រើនមានតែរង់ចាំការទម្លាយពីភត្តុងតាងសំខាន់របស់គូស្នេហ៍តារាល្បីៗប៉ុណ្ណោះ ថាតើដើមឆ្នាំ២០២៤ខាងមុខនេះ តារាប្រុសស្រីរូបណានឹងបង្ហាញវត្តមានលើកាសែតដ៏ល្បីមួយនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


