ជីវិតកម្សាន្ដ
លី ណូរ៉ា ត្រៀមខ្លួនបំភ្លឺនៅតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំ
តារាសម្តែងលោក លី ណូរ៉ា បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ឲ្យដឹងថា លោកបានត្រៀមខ្លួន និងរៀបចំឯសាររួចរាល់ហើយដើម្បីឡើងទៅបំភ្លឺនៅតុលាការនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោយរងបណ្តឹងរបស់ស្ត្រីអាណិកជនខ្មែរ-អូស្ត្រាលីម្នាក់ជុំវិញរឿងចោទប្រកាន់បោកលុយជាង ៣ម៉ឺនដុល្លារ។

លោក លី ណូរ៉ា បាននិយាយថា លោកនឹងឡើងទៅបំភ្លឺដើម្បីទាមទាររកយុត្តិធម៌ និងភាពស្អាតស្អំរស់ខ្លួនមកវិញ ព្រោះលោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះឡើយ។ លី ណូរ៉ា ថា លោកក៏ជាជនរងគ្រោះដែរដោយសារតែមានជនអនាមិកបានយករូបថត ឬឈ្មោះខ្លួនទៅបង្កើតAccount Facebook ក្លែងក្លាយដើរបោកលុយគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
តារាសម្តែង លី ណូរ៉ា ក៏បានស្នើសុំដោយទទូចដល់ខាងប្រព័ន្ធតុលាការជួយផ្តល់យុត្តិធម៌ឲ្យរូបលោកផងដែរ ព្រោះលោកមិនបានពាក់ព័ន្ធក្នុងរឿងនេះឡើយ។ គួររម្លឹកថាថ្មីៗនេះលោក លី ណូរ៉ា បញ្ជាក់ខ្លឹមសារថា«ជនអនាមិកដែលទៅបើកលុយនៅធនាគារហេតុអ្វីមិនចាប់ខ្លួន?ហេតុអ្វីមកប្ដឹងខ្ញុំដែលជាម្ចាស់រូបដែលមិនដឹងអី្វនេះទៅវិញ ..? តើមានដែរ ឬទេយុត្តិធម៌…?»។

តារាសម្តែង លី ណូរ៉ា បាននិយាយទៀតថា«ដីកាកោះលើកទី៣….? សំណុំរឿងមិនប្រក្រតី…?ខ្ញុំពិតជារងភាពអយុត្តិធម៌ខ្លាំងណាស់»។ ជនអនាមិកដែលទៅបើក លុយនៅធនាគារហេតុអ្វីមិនចាប់ខ្លួន?ហេតុអ្វីមកប្ដឹងខ្ញុំដែលជាម្ចាស់រូបដែលមិនដឹងអីនេះទៅវិញ.. ….?»។

គេចាំបានថា តារាសម្តែងលោក លី ណូរ៉ា កាលពីកន្លងទៅក៏ទទូចស្នើសុំការផ្តល់យុត្តិធម៌ពីស្ថាប័នតុលាការ ក្រោយលោករងបណ្តឹងពីបទឆបោកលុយ ៣ម៉ឺនដុល្លាររបស់ស្ត្រីអាណិកជនម្នាក់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


