ជីវិតកម្សាន្ដ
ស្ងប់ស្ងាត់រាងយូរក្រែល Taew បង្អួតសម្រស់សិចស៊ីទ្វេមុន ក្នុងន័យបង្អួតភ្នែកញាតិ
អ្នកទស្សនារឿងភាគថៃប្រាកដជាស្គាល់យ៉ាងច្បាស់ពី តារាសម្ដែងស្រីពេញដោយទេពកោសល្យ Taew Natapohn តាមរយៈតួអង្គព្រះម៉ែនាគា ហើយនាពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកលើគណនីផ្ទាល់ខ្លួន សុទ្ធតែសិចស៊ីទាក់ភ្នែកទស្សនិកជន បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំពុំសូវចេញមុខចេញមាត់លើបណ្ដាញសង្គមដូចពីមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Sanook បានបញ្ចាក់ឲ្យដឹងថា ថ្វីបើមិនសូវបង្ហាញមុខលើបណ្ដាញអ៉ិនធើណេតញឹកញាប់ដូចពីមុនក្ដី ប៉ុន្តែភាពល្បីល្បាញរបស់នាងមិនបានថមថយទៅណាឡើយ។ ក្នុងពេលប៉ុន្មានថ្ងៃនេះតារាស្រី Taew បង្អួតសម្រស់សិចស៊ីពេកក្រៃ លើគណនី Instagram ដើម្បីអបអរប្រតិទិនឆ្នាំ ២០២៤។
តារាសម្តែងប្រចាំប៉ុស្តិ៍លេខ៣ បានផ្លាស់ប្តូររូបភាពធ្លាប់តែថតបែបសុភាពៗ ទៅរូបភាពសិចស៊ី លិចលើលិចក្រោម ដោយគ្រាន់តែយកផ្កាមកធ្វើជាសំលៀកបំពាក់បិតបាំងរាងកាយតូចស្ដើងរបស់នាងតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រូបថតប៉ុន្មានសន្លឹកនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង សូម្បីតែមិត្តរួមអាជីពសិល្បៈជាច្រើនក៏សម្រុកចូលមកបញ្ចេញមតិសឹងមិនជឿនឹងភ្នែកខ្លួនឯងផង។
មិនត្រឹមតែរូបភាពសិចស៊ីប៉ុណ្ណឹងទេដែល Taew Natapohn បានបង្អួតសាច់ចែកជូនភ្នែកញាតិ ក្នុងនោះមហាជនប្រុស្រីជាច្រើនបានឃើញនូវរូបភាពផ្សេងៗទៀតក្នុងស្ទីលកាចៗគួរឲ្យកត់សម្គាល់ ខណៈដែលអ្នកគាំទ្រសឹងមិនធ្លាប់ឃើញពីមុនមកសោះឡើយ។


អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺរាល់រូបភាពនីមួយៗរបស់នាង សុទ្ធតែជារូបភាពកាច់ស្ទាយបែបហ្វេសិន ទទួលបានការកោតសរសើរព្រមៗគ្នាពីសំណាក់អ្នកទស្សនាជាច្រើន។ លើសពីនេះថែមទៀត អ្នកគាំទ្រហាក់យល់ស្របថា Taew ដូចជាមិនប្ដូរផ្លាស់មុខមាត់ទេ បើទោះជានាងមានវ័យជាង៣៤ឆ្នាំហើយយ៉ាងណាក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


